អ្នកនាង ខុម ចាន់តារាទី ចូល​បំភ្លឺ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារកេរ្តិ៍

ដោយ ខែ សុណង
2016-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាង ខុម ចាន់តារាទី ហៅ ស្រី​មុំ (ស្ដាំ) ឆ្លើយ​សំណួរ​អ្នក​កាសែត ក្រោយ​ចេញ​​ពី​បន្ទប់​សាកសួរ​របស់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។
អ្នកនាង ខុម ចាន់តារាទី ហៅ ស្រី​មុំ (ស្ដាំ) ឆ្លើយ​សំណួរ​អ្នក​កាសែត ក្រោយ​ចេញ​​ពី​បន្ទប់​សាកសួរ​របស់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Phann Yasy

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ បាន​បញ្ចប់​ការ​សាកសួរ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា។ ការ​សាកសួរ​នេះ គឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ល្បី​ឈ្មោះ​ម្នាក់ ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៦ កញ្ញា ធី សុវណ្ណថា បាន​ដាក់​ពាក្យ​ប្ដឹង​អោយ​អាជ្ញាធរ​រក​ការ​ពិត​ពី​ខ្សែអាត់​សំឡេង ដែល​គេ​សង្ស័យ​ថា ជា​កិច្ច​សន្ទនា​រវាង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ខុម ចាន់តារាទី។ ទាក់ទង​នឹង​ខ្សែអាត់​សំឡេង​នេះ​ដែរ កាល​ថ្ងៃ​ទី​២៧ ខែ​មេសា កញ្ញា ធី សុវណ្ណថា ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​ប្រាក់ ១​លាន​ដុល្លារ​ពី​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍។

នៅ​ក្រោយ​កញ្ញា ធី សុវណ្ណថា ចូល​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​តេឡេក្រាម (Telegram) ថា ក្រោយ​ការ​សាកសួរ​ចម្លើយ​របស់​នាង តុលាការ​យល់​ថា មាន​ប្រយោជន៍​ដល់​ការ​ស៊ើប​អង្កេត​លើ​បុគ្គល​ពាក់ព័ន្ធ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

"ការពិតCNRP"

ពី ភ្នំពេញ និង កាលីហ្វ័រញ៉ា

"ខ្សែអាត់ និង ភាគត"ការពិតCNRP" គឺក្រុមបនុស្សតែមួយជាអ្នកផលិត។ កញ្ញា"ស្រីមុំ" និង កញ្ញា"ធី"សុវណ្ណថា ជាតួឯករបស់ក្រុមអ្នកតាមរំលាយគណបក្សសង្គ្រោះជាតិតាមគ្រប់មធ្យោបាយ។ អ្នកខ្លាចចាញ់CNRP នៅពេលបោះឆ្នោត ២០១៧ និង ២០១៨ គឺជាអ្នកតាមរំលាយឡគណបក្សសង្គ្រោះជាតិ។"
ក្រុមចាត់តាំងយើងខ្ញុំ នាម​"ការពិតCNRP" និងបណ្ដាញយើងខ្ញុំ មានបេសកកម្មថ្មី គឺជួយ Like និងស៊ែរ ប៉េក "ធី"សុវណ្ណថា ដែលត្រូវបាន"អង្គការលើ" ជម្រុញឲ្យធ្វើបាតុកម្មទាមទារទម្លាក់ លោកកឹម សុខា (ក្នុងនាមជាCPPពិត)។ អង្គការលើដែលតាមរំលាយគណបក្សសង្គ្រោះជាតិ ព្រោះតែខ្លាចចាញ់ឆ្នោត២០១៧ ២០១៨ បាននាង"ធី"សុវណ្ណថាយកទៅប្រើ ពីព្រោះនាងជាកម្មសឹទ្ធិអង្គការលើ បន្លំខ្លួនជាអ្នកប្រឆាំងអង្គការលើជាយូរមកហើយ។

May 05, 2016 04:23 AM

អ្នក​អាន​អនាមិក

he is the one and the only one
SORRY TO HIM

May 02, 2016 06:56 PM

អនាមិក

ពី មណ្ឌលគិរី

ខ្សែអាត់ និង ភាគត"ការពិតCNRP" គឺក្រុមបនុស្សតែមួយជាអ្នកផលិត។ កញ្ញា"ស្រីមុំ" និង កញ្ញា"ធី"សុវណ្ណថា ជាតួឯករបស់ក្រុមអ្នកតាមរំលាយគណបក្សសង្គ្រោះជាតិតាមគ្រប់មធ្យោបាយ។ អ្នកខ្លាចចាញ់CNRP នៅពេលបោះឆ្នោត ២០១៧ និង ២០១៨ គឺជាអ្នកតាមរំលាយឡគណបក្សសង្គ្រោះជាតិ។

Apr 30, 2016 04:33 AM

អ្នក​អាន​អនាមិក

សូមជំរាបលោកហ៊ុន សែន =
អីយ៉ា ! រឿងនេះ ល្អមើលណាស់ លោក ហ៊ុន សែន ! បើសំដែងរឿង អ្នកស្រី ពិសិដ្ឋពិលិកា អ្នកស្រី តាត ម៉ារីណា នាង ទូច ស្រីនិច នាង ពៅ បញ្ញាពេជ្រ អោយមកសំដែងផង ទើបល្អ មើលជាងនេះ !

Apr 30, 2016 01:04 AM

អ្នក​អាន​អនាមិក

The game they have played is revealing on the surface. It can not hide from the people in the face book.

Apr 29, 2016 12:35 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល