ប័ណ្ណសារព័ត៌មាន
2024-12-03
មន្ត្រីសិទ្ធិមនុស្សស្នើដល់អាជ្ញាធរ និងតុលាការ ឲ្យបង្ហាញភស្តុតាង ករណីតុលាការខេត្តកណ្ដាលកាត់ទោសស្ត្រីជនជាតិហ្វីលីពីន ចំនួន ១៣នាក់ ដែលកំពុងមានផ្ទៃពោះ ពាក់ព័ន្ធនឹងការពពោះជំនួស។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល បានសម្រេចផ្ដន្ទាទោស ស្ត្រីជនជាតិហ្វីលីពីនចំនួន ១៣នាក់ ដែលកំពុងមានផ្ទៃពោះ ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ពាក់ព័ន្ធនឹងការពពោះជំនួស។
2024-12-03
ការលើកឡើងនេះ គឺនៅក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ទើបតែឃាត់ខ្លួនស្រ្តី ២នាក់ បន្ថែមទៀតក្នុងអំពើល្មើសយកលុយ ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត និងលោក មួង ឃីម ឱ្យជួយរត់ការធ្វើមន្ត្រីគយ។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា អំពើឆបោករបស់លោក លី សាម៉េត និងបក្ខពួក គឺជាឧបាយកលរបស់មនុស្សទុច្ចរិត គ្មានអ្វីទាក់ទងនឹងលោក ហ៊ុន សែន នោះទេ។
2024-09-21
តុលាការអូស្ត្រាលី កាត់ទោសកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ពាក់ព័ន្ធនឹងករណីបើកឡានក្នុងល្បឿនលឿនបំពានភ្លើងស្តុបក្រហម បណ្ដាលឲ្យបុកប្តីប្រពន្ធមួយគូស្លាប់យ៉ាងរន្ធត់នៅទីក្រុងម៉ែលប៊ន (Melbourne)។
2024-09-16
កញ្ញា ឈឹម ស៊ីថរ ទទួលបានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ បន្ទាប់ពីកញ្ញាអនុវត្តទោសជាប់ពន្ធនាគារគ្រប់ចំនួនរយៈពេល ២ឆ្នាំ ទៅតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។
2024-09-09
តុលាការកំពូលបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបប្រឆាំងនឹងលោក វន់ ពៅ
2024-08-27
រដ្ឋអាជ្ញាកោះតៃវ៉ាន់ (Taiwan) ថ្មីៗ នេះ សម្រេចចោទប្រកាន់មេខ្លោងបុរសដើមកំណើតចិនដីគោកម្នាក់ឈ្មោះ ចេន (Chen) និងបក្ខពួករបស់ខ្លួនជាច្រើនផ្សេងទៀតពីបទ «លាងលុយកខ្វក់» ក្រោយពីរកឃើញថា លោក ចេន រកស៊ីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបនល្បែងស៊ីសងខុសច្បាប់នៅកោះតៃវ៉ាន់ និងក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះ ក៏រួមមានទាំងកម្ពុជាផង។
2024-08-14
មន្ត្រីតុលាការខេត្តស្ទឹងត្រែងឱ្យដឹងថា ព្រះរាជអាជ្ញារង គឺលោក ជា សុភ័ក្រ ដែលបង្គាប់ឱ្យដោះលែងជនជាតិចិន ៨នាក់រឿងឆ្លងដែនខុសច្បាប់ ពុំទទួលរងទណ្ឌកម្ម និងចំណាត់អ្វីឡើយ។ មន្ត្រីសង្គមស៊ីវិលចាត់ទុក ករណីអនុវត្តច្បាប់ធូររលុង ចំពោះមន្ត្រី ដែលជាប់សង្ស័យរឿងពុករលួយនេះថា ជាគំរូអាក្រក់។
2024-07-03
ទន្ទឹមនឹងការព្រាត់ឆ្ងាយពីសមាជិកគ្រួសារក្នុងរយៈពេលជិត ១០ឆ្នាំ តាមអំណាចសាលក្រមរបស់តុលាការ សាច់ញាតិសកម្មជនមាតាធម្មជាតិ កំពុងប្រឈមបញ្ហាមួយថ្មីទៀត នោះគឺការពិបាកធ្វើដំណើរទៅជួបមុខពួកគេ ដោយសារការបញ្ជូនខ្លួនទៅឃុំឃាំងក្នុងពន្ធនាគារនៅតំបន់ដាច់ស្រយាល ឆ្ងាយពីក្រុមគ្រួសារ។
2024-07-03
សកម្មជនចលនាមាតាធម្មជាតិវ័យក្មេង ៤នាក់ ត្រូវបានសមត្ថកិច្ចព្រួតចាប់ នៅខាងមុខតុលាការដោយហិង្សា ហើយបញ្ជូនទៅឃុំខ្លួនជាលើកទី២ ក្នុងពន្ធនាគារតាមខេត្តផ្សេងៗ គ្នា នៅព្រឹកថ្ងៃទី២ ខែកក្កដា បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន។
2024-07-02
នៅមុនពេលចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ នាំគ្នាស្លៀកស ពាក់ស រុំក្រណាត់សនៅលើក្បាលដៃកាន់ផ្កាឈូក និងធូប ព្រមទាំងបដាដែលសរសេរថា ''យុត្តិធម៌''ស្លាប់ហើយ ដើរដង្ហែក្បួនតាមផ្លូវឆ្ពោះទៅតុលាការ ដើម្បីទទួលសាលក្រមកាត់ទោស។
2024-07-01
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលបានលើកឡើងក្នុងសន្និសីទកាសែតនៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមិថុនា ទាក់ទងនឹងឃាតកម្មប្រព្រឹត្តដោយអតីតឧកញ៉ា និងជាអ្នកជំនួញអចលនទ្រព្យឈ្មោះ ស្រី ស៊ីណា ទៅលើយុវជនជាគូស្នេហ៍ ថា ក្រសួងបានបង្កើតគណៈកម្មការកែប្រែច្បាប់ ហើយគ្រោងនឹងបញ្ចប់សេចក្ដីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌនៅចុងឆ្នាំ២០២៤។
2024-06-27
មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងបានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ ហើយបញ្ជូនទៅតុលាការខេត្តនេះ ពាក់ព័ន្ធនឹងសំណុំរឿង បទល្មើសព្រៃឈើ។
2024-06-26
គ្រួសារជនរងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅបុរី ប៉េងហួត បឹងស្នោ ចង់ឃើញតុលាការផ្ដន្ទាទោសឃាតក គឺលោក ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារមួយជីវិត។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អះអាងថា ការចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លើជនជាប់ចោទ ស្រី ស៊ីណា ស្របទៅតាមអង្គហេតុ និងនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា។
2024-06-26
តុលាការខេត្តកំពង់ស្ពឺនឹងលើកយកសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់មន្ត្រីសហជីពលោក រ៉ុង បញ្ញា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មកជំនុំជម្រះឡើងវិញ នៅរសៀលថ្ងៃទី២៦ មិថុនា។
2024-06-25
សាលាដំបូងរាជធានីភ្នំពេញ មិនបានផ្ដល់ឱកាសឱ្យយុវជនចលនាមាតាធម្មជាតិ ឆ្លើយបំភ្លឺ ឬផ្ដល់ភស្តុតាងដោះបន្ទុក នៅក្នុងសវនាការជាលើកចុងក្រោយ កាលពីថ្ងៃទី២៤ មិថុនា នោះទេ។