ប័ណ្ណសារព័ត៌មាន
2024-10-12
មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីតាមប្រព័ន្ធតុលាការរបស់ក្រសួងយុត្តិធម៌ នៅមិនទាន់ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលរដ្ឋនៅឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ប្រកាសថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤ សំណុំរឿងជាង ១៣ម៉ឺនករណី ត្រូវបានដោះស្រាយជូនពលរដ្ឋ ក្រោយពេលក្រសួងទទួលបានពាក្យបណ្ដឹងជាង ១៨ម៉ឺនករណី។
2024-06-20
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំ របស់ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយសំអាងថា រក្សាជនត្រូវចោទដើម្បីឱ្យតុលាការបន្តនីតិវិធីស៊ើបអង្កេត។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ជាគោលការណ៍ការឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទណាមួយទាល់តែជាករណីចាំបាច់។
2024-06-18
មន្ត្រីសង្គមស៊ីវិល និងគ្រួសារជនរងគ្រោះ អំពាវនាវឱ្យតុលាការខេត្តបន្ទាយមានជ័យអនុវត្តច្បាប់លើមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍នគរបាលឃុំអូរបីជាន់ ករណីប្រើអំពើហិង្សាលើយុវជន ២នាក់ ដោយខុសច្បាប់ និងបំពានក្រមសីលធម៌នគរបាល។
2024-06-07
សកម្មជនបរិស្ថានចាត់ទុកថា ការណ៍ដែលសាលាដំបូងរាជធានីភ្នំពេញអះអាងថា សវនាការកាលពីថ្ងៃទី៥ មិថុនា ធ្វើជាសាធារណៈ ពុំបានឆ្លុះបញ្ចាំងការពិតនោះទេ។ ពួកគេចង់ឲ្យតុលាការក្លាហានហ៊ានអនុញ្ញាតឲ្យអ្នកសារព័ត៌មាននិងអ្នកគាំទ្រចូលរួមសវនាការនៅសប្ដាហ៍ក្រោយដោយគ្មានរឹតត្បិត។
2024-06-06
សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ ដែលជាបណ្ដុំអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនសង្គម នៅទូទាំងពិភពលោក ហៅកាត់ជាភាសាអង់គ្លេស (CIVICUS) អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ទម្លាក់ចោលរាល់បទចោទ លើសកម្មជនចលនាមាតាធម្មជាតិ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
2024-06-05
តំណាងអយ្យការចាត់ទុកថា ការមិនបានបង្ហាញខ្លួនរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងសវនាការគឺជាចេតនាទុច្ចរិត និងជាការក្រឡកនីតិវិធីតុលាការ។ ទោះជាយ៉ាងណាក្រុមសកម្មជនចលនាមាតាធម្មជាតិ អះអាងថា តុលាការទៅវិញទេដែលខ្លាចការពិត និងរារាំងសាធារណជនមិនឱ្យតាមដានករណីនេះ។
2024-05-14
មន្ត្រីសង្គមស៊ីវិល និងអ្នកតាមដានសង្គមលើកឡើងថា តុលាការបានអនុវត្តច្បាប់ស្តង់ដារពីរខុសគ្នា រវាងការផ្ដន្ទាទោសជនជាតិចិនម្នាក់ដែលបានបើកឡានសេរីទំនើបបុកពលរដ្ឋស្លាប់កាលពីខែកុម្ភៈនោះ ខុសពីការផ្ដន្ទាទោសសកម្មជន និងសហជីព។ ពួកគេរិះគន់ទៀតថា ការអនុវត្តស្តង់ដារពីរដូច្នេះ នឹងធ្វើឱ្យសាធារណជនរិះគន់បន្ថែមទៀតថា តុលាការកាត់ក្ដីមិនឈរលើគោលការណ៍ ឯករាជ្យ និងយុត្តិធម៌។
2024-05-09
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា កាត់ទោសប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ (CTSWF) លោក ម៉ម រីទ្ធី ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក (FACEBOOK) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
2024-04-25
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបរិស្ថានលើកឡើងថា ករណីឃាតកម្មលើអ្នកការពារព្រៃឈើលោក ឈុត វុទ្ធី នៅមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀត ដែលតុលាការនិងរដ្ឋាភិបាល គួរបន្តស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត និងឃាតកពិតយកទៅផ្ដន្ទាទោស។
2024-04-25
ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញសម្រេចលើកពេលសវនាការប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅខែក្រោយ ដោយសារដាច់ភ្លើង នៅព្រឹកថ្ងៃទី២៥ មេសានេះ។
2024-04-18
អង្គការសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ឱ្យពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ទៅតាមការសន្យារបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ ការអំពាវនាវនេះ ធ្វើឡើងដោយសាររដ្ឋាភិបាលបន្តយឺតយ៉ាវក្នុងការអនុម័តច្បាប់ដ៏សំខាន់មួយនេះ។
2024-04-11
តុលាការក្រុងភ្នំពេញចេញដីកាកោះហៅ ពលរដ្ឋមានទំនាស់ដីធ្លីបឹងតាមោក ចំនួន១០នាក់ ឲ្យចូលខ្លួន ដើម្បីសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងអ្នករាជការសាធារណៈ។ ពលរដ្ឋមានទំនាស់ដីធ្លីបឹងតាមោក ចាត់ទុកការចោទប្រកាន់ទាំងនេះ គឺធ្វើឲ្យពួកគាត់រងគ្រោះផ្ទួនៗ បន្ទាប់ពីរងការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ។
2024-03-30
ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ថា អសមត្ថភាពដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលធ្វើឱ្យពលរដ្ឋរស់នៅក្នុងស្ថានភាពក្រីក្រ និងបាត់បង់សិទ្ធិសេរីភាព។ ពួកគាត់អះអាងថា ចាប់តាំងពីពួកគាត់រងការរំលោភសិទ្ធិស្ថាប័នតុលាការមិនដែលចេញមុខធានាឱ្យមានយុត្តិធម៌សម្រាប់ពួកគាត់ឡើយ។
2024-03-15
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ នៅថ្ងៃទី១៤ ខែមីនា បានប្រកាសសាលក្រមសម្រេចសម្រេចផ្ដន្ទាទោសជនជាតិចិនឈ្មោះ ចូវ គ័រឆាវ (ZHOU GUOCHAO) ឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំ និងពិន័យប្រាក់ ៨០លានរៀល (៨០.០០០.០០០) ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន»។
2024-03-14
ក្រសួងមហាផ្ទៃគ្រោងបណ្ដេញជនជាតិចិនចំនួន២៧នាក់ និងជនបរទេសចម្រុះជាតិសាសន៍ផ្សេងទៀតចំនួន ១៦៧នាក់ ចេញពីកម្ពុជានៅពេលខាងមុខ។ ជនបរទេសជិត ២រយនាក់ (១៩៤) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងពេលបង្ក្រាបទីតាំងល្បែងខុសច្បាប់ផ្ទួនៗគ្នា ចំនួន ២កន្លែងនៅក្នុងខេត្តព្រះសីហនុ។