ប័ណ្ណសារព័ត៌មាន
2014-12-30
សភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ សម្រេចលើកពេលប្រកាសសេចក្ដីសម្រេចសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ព្រះសង្ឃពីរអង្គនៅវត្តស្ទឹងមានជ័យ ទៅដើមខែមករា ឆ្នាំក្រោយ។ ការសម្រេចនេះបន្ទាប់ពីសភាស៊ើបសួរបានបើកការសាកសួរអតីតព្រះសង្ឃទាំង ២អង្គរយៈពេល ១៥នាទី។
2014-12-26
តុលាការកំពូល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអតីតមន្ត្រីមានឋានៈខ្ពស់នៅក្រុងបាវិត ប្រើអាវុធបាញ់ឲ្យកម្មការិនី ៣នាក់របួស។ តុលាការកំពូល សម្រេចដាក់ទោសជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ លើទណ្ឌិត ឈូក បណ្ឌិត ដែលកំពុងរត់គេចខ្លួន។
2014-12-24
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៣១គ្រួសារ ត្រូវបានតុលាការខេត្តក្រចេះ កោះហៅមកឆ្លើយបំភ្លឺ ទាក់ទងករណីបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ ៧២គ្រួសារ ដែលកំពុងមានជម្លោះដីធ្លីទំហំ ៧០ហិកតារ។
2014-12-23
ព្រះសង្ឃប្រមាណ ១០០អង្គ សកម្មជនដីធ្លី រួមទាំងអង្គការសង្គមស៊ីវិល ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី២៣ ធ្នូ បានដើរប្រទក្សិណជុំវិញអគារសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងសម្រែកថ្កោលទោសនីតិវិធីរបស់ប្រព័ន្ធតុលាការ។
2014-12-23
ក្រុមមេធាវីអន្តរជាតិដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែងក្តីសង្ឃឹមថា ការគាំទ្រឲ្យស៊ើបអង្កេតក្រុមអ្នកមានអំណាចរដ្ឋាភិបាល លោក ហ៊ុន សែន អាចជំរុញឲ្យតុលាការបើកការស៊ើបអង្កេតជាបឋមលើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
2014-12-21
អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធផ្នែកយុវជន កម្មករ សហជីព និងកសិករ រៀបចំវេទិកាសាធារណៈនៅថ្ងៃទី២១ ខែធ្នូ នាទីលានប្រជាធិបតេយ្យ ដើម្បីឲ្យអ្នកចូលរួមបង្ហាញពីការបារម្ភរបស់ពួកគេចំពោះសេចក្ដីព្រាងច្បាប់មួយចំនួនដែលរដ្ឋាភិបាលគ្រោងបង្កើត។ សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្ដីពីដីកសិកម្ម និងច្បាប់ស្ដីពីសហជីព។
2014-12-20
សមត្ថកិច្ចបញ្ជូនចៅសង្កាត់គោករកា ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ដើម្បីសាកសួរពីបទសង្ស័យថា ជាមេខ្លោងក្នុងសំណុំរឿងគប់គ្រាប់បែក ប៉ុនប៉ងសម្លាប់ពលរដ្ឋរកស៊ីជួញដីជាមួយគ្នា។
2014-12-19
ក្រុមសិទ្ធិមនុស្សលើកឡើងថា អ្នកមានអំណាចភាគតិចណាស់បានទទួលទោសនៅក្រោយពេលបង្កបទល្មើសផ្សេងៗ។ ក្រៅពីនេះទៀត មន្ត្រីមួយចំនួនបានបង្ករឿងអាស្រូវខុសច្បាប់ ហើយនៅតែទទួលបានឋានន្តរស័ក្ដិថែមទៀត ដូចជា អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបក្ខពួក ជាដើម។
2014-12-19
អង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរឆ្លងព្រំដែនខ្មែរ-ថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដើម្បីបញ្ឈប់ការបាញ់សម្លាប់នេះទៅថ្ងៃអនាគត។
2014-12-17
មន្ត្រីសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៧ ធ្នូ ចេញដីកាឃុំខ្លួនឪពុកម្ដាយជនសង្ស័យជះទឹកអាស៊ីតលើស្ត្រី ដែលជាអាជីវករលក់ដូរនៅផ្សារទន្លាប់ ក្រោយពីបានសាកសួរចប់។
2014-12-17
អង្គការក្រៅរដ្ឋាភិបាលអះអាងថា មន្ត្រីរដ្ឋបាលព្រៃឈើបានចាប់ខ្លួនបុរសជនជាតិវៀតណាម ៤នាក់ ដែលលួចចូលតាមច្រកព្រំដែនប្រទេសឡាវ មកកាប់ឈើនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការចាប់ខ្លួននោះ អាជ្ញាធរខ្មែររឹបអូសបានរថយន្តត្រើយស្ទូច និងដឹកឈើ ចំនួន ៤គ្រឿង យកមកដាក់នៅតុលាការខេត្តព្រះវិហារផង។
2014-12-17
មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋ រិះគន់ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ជុំវិញភាពមិនប្រក្រតីនៃការសម្រេចឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ន។
2014-12-16
សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៦ ធ្នូ ចេញដីកាកោះហៅក្រុមគ្រួសារជនសង្ស័យ ឲ្យចូលខ្លួននៅថ្ងៃទី១៧ ធ្នូ ដើម្បីសាកសួរលើករណីចោទប្រកាន់ជះទឹកអាស៊ីតដាក់ស្ត្រីម្នាក់ ដែលជាអាជីវករលក់ដូរនៅផ្សារទន្លាប់ ស្រុកគិរីវង់ ក្នុងពេលជនសង្ស័យរត់គេចខ្លួនបាត់។
2014-12-15
យុវជនគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទប្រើអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យទាំងអស់ គ្រោងនឹងចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ធ្នូ ខាងមុខនេះ។
2014-12-15
ចំនួនអ្នករងគ្រោះមានច្រើននាក់ ដោយសារតែគម្រោងអភិវឌ្ឍន៍របស់ឈ្មួញ និងអ្នកមានអំណាចដែលស្និទ្ធនឹងអ្នកដឹកនាំប្រទេសកម្ពុជា ល្បីល្បាញលើពិភពលោក រហូតដល់អង្គការអន្តរជាតិជាច្រើនបានដាក់ពាក្យបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ត្រូវតែបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់។