"សមាជិក​រដ្ឋសភា​ថ្មី​ដែល​ចូល​កាន់​តំណែង​ជា​សមាជិក​រដ្ឋ​សភា​ដែល​កើត​ឡើង​ខុស​ច្បាប់"

ដោយ ហេង សកល
2017-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី ហែម សុជាតិ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។
លោក​មេធាវី ហែម សុជាតិ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​ច្បាប់​ពន្យល់​ថា សមាជិក​រដ្ឋសភា​ថ្មី​ដែល​នឹង​ស្បថ​ចូល​កាន់​មុខ​តំណែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​វិច្ឆិកា នេះ គឺ​ជា​សមាជិក​រដ្ឋសភា​ដែល​កើត​ឡើង​ដោយ​ខុស​ច្បាប់។

​លោក​មេធាវី ហែម សុជាតិ ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា សមាជិក​រដ្ឋសភា​ថ្មី​អាច​ចូល​កាន់​មុខ​តំណែង​ជំនួស​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន លុះត្រាតែ​ត្រូវ​ឆ្លង​កាត់​ការ​ជ្រើសតាំង​តាម​រយៈ​ការ​បោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។  ​មេធាវី​រូប​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា នីតិកាល​របស់​រដ្ឋសភា​មាន​ចំនួន ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​បាន​ចូល​កាន់​តំណែង។

​តាម​ច្បាប់ រដ្ឋសភា​មិន​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ លើកលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់ ២​ដង ក្នុង​រយៈពេល ១២​ខែ។

​លោក​មេធាវី​បញ្ជាក់​ថា ដោយឡែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កើត​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព និង​ដោយ​ចំពោះ៖ «»។

សមាជិក​រដ្ឋសភា ៤៤​រូប​ថ្មី​នេះ មាន ៤១​រូប មក​ពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២​រូប មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង ១​រូប​ទៀត មក​ពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ សមាជិក​សភា​ថ្មី​នេះ​បាន​ទទួល​តំណែង​ដោយសារ​តែ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​រដ្ឋាភិបាល​បាន​យក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​គណបក្ស​នយោបាយ​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​គាំទ្រ​កាល​ពី​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល