កង​ទ័ព​យោធ​ភូមិភាគ​ទី​២​និង​៣​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ស្ថាប័ន​ឯកជន

តាម​អនុក្រឹត្យ​ពិសេស​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី កង​ទ័ព​នៃ​យោធ​ភូមិភាគ​ទី​២ និង​ទី​៣ បាន​ធ្វើ​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ស្ថាប័ន​ឯកជន​និង​ស៊ីវិល​មួយ​ចំនួន។
ដោយ ហាស់ សាន
2010.03.24

ខេត្ត​ព្រៃវែង​ស្ថិត​ក្នុង​យោធ​ភូមិភាគ​ទី​២ ដែល​មាន​ទីតាំង​កង​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ ២០១, ២០២, ២០៣ និង ២០៤ ហើយ​តាម​អនុក្រឹត្យ​ពិសេស​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃ​២២ កុម្ភៈ ស្ដីពី​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​កង​ទ័ព និង​ស្ថាប័ន​ឯកជន ឬ​ស៊ីវិល គឺ​ភ្ជាប់​ជាមួយ​ក្រសួង​យុត្តិធម៌ ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ។ ចំណែក​ឯ​កង​ពល​តូច​លេខ​២១ គឺ​ចង​សម្ព័ន្ធ​មេត្រី​ភាព​នឹង​ក្រសួង​ការ​បរទេស និង​ក្រុមហ៊ុន អាហ្សិត ហ្រ្គូប (AZ Group)។

ខេត្ត​កំពង់ស្ពឺ​ស្ថិត​ក្នុង​យោធ​ភូមិ​ភាគ​ទី​៣ ដែល​មាន​ទីតាំង​បញ្ជា​ការដ្ឋាន​យោធ​ភូមិភាគ​ទី​៣ ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​ក្រុមហ៊ុន អានកូ។ កង​វរ​សេនា​តូច​លេខ​៣០១, ៣០២ និង ៣០៣ ភ្ជាប់​សម្ព័ន្ធ​មេត្រី​ភាព​នឹង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​នឹង​បន​ល្បែង​កាស៊ីណូ​កោះកុង​របស់​ឧកញ៉ា លី យ៉ុងផាត់។ ចំណែក​ឯ​កង​វរ​សេនា​តូច​លេខ​៣១៣ គឺ​ចង​សម្ព័ន្ធ ភាព​នឹង​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។