សង្ឃ​មួយ​អង្គ​រង​ការ​ចោទ​ពី​បទ​លួច​ថត​ស្ត្រី​ស្រោច​ទឹក​ក្នុង​វត្ត

ក្រុម​សមត្ថកិច្ច​និយាយ​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ព្រះ​សង្ឃ​មួយ​អង្គ កាល​ពី​ថ្ងៃ​អង្គារ ពី​បទ​លួច​ថត​វីដេអូ​ស្ត្រី​រាប់​រយ​នាក់ ខណៈ​ពួក​គេ​កំពុង​ស្រោច​ទឹក​មន្ត​នៅ​ក្នុង​វត្ត ហើយ​ព្រះ​សង្ឃ​អង្គ​នោះ​បាន​យក​ខ្សែ​វីដេអូ​ចែក​គ្នា​មើល។
ដោយ តាំង សារ៉ាដា
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ផ្អែក​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ នេត ខៃ អាយុ ៣៧​ឆ្នាំ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ពី​បទ​ផលិត និង​ចែកចាយ​រូបភាព​អាសអាភាស។ នេះ​បើ​តាម​ការ​អះអាង​របស់​ព្រះរាជអាជ្ញា ឯក ឆេងហួត។

នេត ខៃ ត្រូវ​បាន​ជន​រង​គ្រោះ​ម្នាក់​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន ខណៈ​បង្ហាញ​រូប​ស្រី​ស្រាត​ដល់​មនុស្ស​មួយ​ចំនួន តាមរយៈ​ទូរស័ព្ទ​ដៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ថា នេត ខៃ បាន​លួច​ថត​រូប​ស្រ្តី​ដែល​មក​ស្រោច​ទឹក​មន្ត​រាប់​រយ​នាក់​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៨។

លោក​ថ្លែង​ថា នេះ​ជា​អំពើ​មួយ​ដែល​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​ប្រពៃណី និង​ព្រះ​ពុទ្ធ​សាសនា ហើយ​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​ជន​សម​គំនិត ក្នុង​ការ​លួច​ថត​វីដេអូ​អាសអាភាស​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល