ធនាគារជាតិបញ្ចុះចំនួនទុនបម្រុងដែលតម្រូវឲ្យធនាគារឯកជនតម្កល់ទុក
ដោយ ហាស់ សាន
2009.01.27
2009.01.27
អ្នកស្រី តាល់ ណៃអ៊ីម អគ្គនាយិកាធនាគារជាតិ ប្រាប់អ្នកកាសែតថា ការបញ្ចុះតម្រូវការឲ្យតម្កល់ទុនបម្រុងទុកក្នុងធនាគារជាតិ ពី ១៦% មកនៅ ១២% នោះ គឺដើម្បីឲ្យប្រព័ន្ធធនាគារមានទុនក្រែលបន្តិច ដើម្បីឲ្យអតិថិជនខ្ចីរកស៊ី និងជួយជំរុញឲ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ។
មន្រ្តីធនាគារជាតិ អះអាងថា ការដំឡើងទុនបម្រុងដូច្នោះ កាលពីខែមេសា ឆ្នាំ២០០៨ មកពីចង់រក្សាតម្លៃទំនិញសព្វសារពើ ហៅថា អតិផរណានោះមិនឲ្យឡើងហួសហេតុពេក ក្នុងពេលអតិផរណា ឡើងដល់ ២៥% ទៅហើយនោះ៕