អង្គការ​ផែក​គ្រោង​រៀបចំ​ការប្រគំ​តន្រ្តី​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

អង្គការ​សង្គម​ស៊ីវិល​មួយ​ឈ្មោះ​អង្គការ​ផែក​គ្រោង​នឹង​រៀបចំ​ការប្រគំ​តន្រ្តី​មួយ​ដែល​គេ​ដាក់​ចំណងជើង​ថា ការប្រគំតន្រ្តី​បាត​ដៃ​ស្អាត​ស្អំ។
ដោយ មឿង ទុម
2009.05.28

ការប្រគំ​តន្រ្តី​ដែល​មាន​ទាំង​ការឆ្លើយ​សំណួរ​ងាយៗ​ដោយ​មាន​ការប្រគល់​រង្វាន់​ផង​នោះ​នឹង​រៀបចំ​ឡើង​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០០៩​នេះ ចាប់​ពី​ម៉ោង​៤​កន្លះ​រសៀល​ដល់​ម៉ោង​៩​យប់ ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ។

ការប្រគំតន្រ្តី​បាត​ដៃ​ស្អាត​ស្អំ​រៀបចំ​ឡើង​ក្នុង​បំណង​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ USAID។

អង្គការ​ផែក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ថា ការប្រគំ​តន្រ្តី​បាត​ដៃ​ស្អាត​ស្អំ​និង​មាន​តារា​កំប្លែង​និង​តារា​ចម្រៀង​ល្បីៗ រួម​មាន​នាយ​កុយ និង DJ ឃ្លាំង ជាដើម ចូលរួម​សម្តែង​ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​ដែល​អង្គការ​សង្គម​ស៊ីវិល​ចុះ​ប្រមូល​ស្នាម​មេ​ដៃ​បាន​ចំនួន​១​លាន​ស្នាម​មេ​ដៃ​ពី​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​រួម​គ្នា​ធ្វើ​ញត្តិ​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​លោក​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បាន​លឿន​ឲ្យ​ចេញ​ប្រើ​បាន​ជា​ផ្លូវការ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។