មន្ត្រី​បក្ស​នរោត្តម រណឫទ្ធិ បដិសេធ​ពាក្យ​​ចចាម​អារ៉ាម

មន្រ្តី​គណបក្ស​នរោត្តម រណឫទ្ធិ បាន​បដិសេធ​ពាក្យ​ពេចន៍​ដែល​លេច​ឮ​ថា ការប្រកាស​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ កាល​ពី​ដើម​សប្តាហ៍​មុន ពី​សំណាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថា​ជា​ថ្នូរ​នឹង​ការលើក​លែង​ទោស​ឲ្យ​ព្រះអង្គ​យាង​មាតុភូមិ​និវត្តន៍​នោះ។
ដោយ ហាស់ សាន
2008.08.19
Share on WhatsApp
Share on WhatsApp

លោក មុត ចន្ថា អ្នក​នាំ​ពាក្យ​គណបក្ស​នេះ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា សេចក្តី​សម្រេច​នោះ គឺ​ធ្វើ​ឡើង​ដោយ​គណបក្ស​ទាំង​មូល។

លោក មុត ចន្ថា កាល​ពី​ដំបូង បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នោះ​ទេ ព្រោះ​លោក​ថា ការបោះឆ្នោត​នោះ មិន​សេរី មិន​យុត្តិធម៌។

លោក ធន សារាយ ពី​អង្គការ​សង្គម​ស៊ីវិល អាដហុក ប្រាប់​កាសែត​ថា ការបោះឆ្នោត​និង​ការ​ចង​សម្ព័ន្ធភាព​រវាង​បក្ស​ប្រឆាំង​និង​បក្ស​ប្រឆាំង ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការមន្ទិល​សង្ស័យ​រហូត នឹង​គណបក្ស នរោត្តម រណឫទ្ធិ ដោយ​ហេតុ​ថា សម្តេច​ក្រុមព្រះ ព្រះអង្គ​មាន​ទម្លាប់​បោះបង់​ចោល​ដៃគូ​របស់​ព្រះអង្គ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ខ្លះៗ ពី​លោក ហ៊ុន សែន៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក EBA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល