គណបក្សនរោត្តមរណឫទ្ធិថ្កោលទោសចំពោះឃាតកម្មលើសកម្មជន
ដោយ សាន សុវិទ្យ
2008.05.18
2008.05.18
គណបក្សនរោត្តម រណឫទ្ធិ បានស្នើដល់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យចាត់វិធានការស៊ើបអង្កេតករណីឃាតកម្មនេះ យ៉ាងហ្មត់ចត់និងមិនលំអៀង ដើម្បីនាំខ្លួនឃាតករ អ្នកបញ្ជា និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់ ។ គណបក្សនរោត្តម រណឫទ្ធិ ក៏អំពាវនាវផងដែរ ដល់អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សនិងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សុំឲ្យមេត្តាចាត់វិធានការដើម្បីស៊ើបអង្កេតនិងជួយធានាដល់ការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផង ៕