បក្ស​«រណឫទ្ធិ»​​ថ្កោលទោស​គ.ជ.ប.​ចំពោះ​ការលុប​បេក្ខភាព

គណបក្ស នរោត្តម រណឫទ្ធិ បាន​ថ្កោលទោស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) ដែល​បាន​លុប​ឈ្មោះ​លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត អគ្គលេខាធិការរង​និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត បន្ទាប់ពី​គណបក្ស​មួយ​នេះ បាន​ដាក់​ពាក្យសុំ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ថ្ងៃ​២៧ ខែ​កក្កដា ខាង​មុខ​នេះ ។
ដោយ ម៉ៅ សុធានី
2008.05.14
Share on WhatsApp
Share on WhatsApp

គេនៅ​ពុំទាន់​ដឹង​អំពី​ហេតុផល​នៃ​ការដក​ហូត​សិទ្ធិ​បោះឆ្នោត​និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​របស់​លោក នរាណាឫទ្ធ អានន្ទដាយ៉ាត នោះ​ទេ ក៏​ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស នរោត្តម រណឫទ្ធិ កាលពី​ម្សិលមិញ​បាន​ចោទ​សួរ​គ.ជ.ប. ថា ប្រសិន​បើ​ឈ្មោះ​លោក អានន្ទដាយ៉ាត ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​មែន​នោះ ហេតុអ្វី​បាន​ជា​ចៅសង្កាត់​ទួលទំពូង​ទី២ បាន​ចេញ​លិខិត​បញ្ជាក់​កាលពី​ថ្ងៃ​១០ ខែ​មេសា កន្លង​មក​នេះ ជូន​លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត ថា លោក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ ដើម្បី​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ នេះ​?

វិទ្យុ​អាស៊ីសេរី នៅ​ពុំទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​ពី​មន្ត្រី គ.ជ.ប. និង​មន្ត្រី​នៃ​ក្រុមប្រឹក្សា​សង្កាត់​ទួលទំពូង​ទី​២ បាន​នៅឡើយ​ទេ ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល