ប្រធានាធិបតី​ស.រ.អា.​គ្រោង​ជួប​មេ​ដឹកនាំ​ប្រទេស​អាស៊ាន

មន្ត្រី​សេតវិមាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នឹង​ជួប​ជាមួយ​ក្រុម​មេ​ដឹកនាំ​ពី​តាម​បណ្ដា​ប្រទេស​ចំនួន ១០ ដែល​ជា​សមាជិក​នៃ​សមាគម អាស៊ាន (ASEAN) នៅ​ថ្ងៃ​ទី​២៤ កញ្ញា​នេះ នា​ទី​ក្រុង​ញូវយ៉ក (New York)។
ដោយ តាំង សារ៉ាដា
2010.09.05
Share on WhatsApp
Share on WhatsApp

ក្រុម​មន្ត្រី​និយាយ​ថា សហរដ្ឋ​អាមេរិក​ព្យាយាម​ពង្រីក​អំណាច​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដើម្បី​ទប់ទល់​ជាមួយ​ការ​កើន​ឡើង​របស់​ចិន។

ជំនួប​កំពូល​នេះ គឺ​ជា​គោលដៅ​ថ្មី​របស់​លោក​ប្រធានាធិបតី អូបាម៉ា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ក្នុង​តំបន់​អាស៊ី បន្ទាប់​ពី​មាន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី ច្ចច ប៊ូស្ហ (George W. Bush)។

កិច្ចប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​នេះ នឹង​ធ្វើ​ឡើង​ក្រោយ​ជំនួប​កំពូល​កាល​ពី​ឆ្នាំ​កន្លង​ទៅ ក្នុង​ពេល​ដែល​លោក អូបាម៉ា បាន​ចូលរួម​ក្នុង​ប្រទេស​សិង្ហបុរី ជាមួយ​ក្រុម​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​កិច្ចប្រជុំ​ក្នុង​ប្រទេស​សិង្ហបុរី ក្រុម​មេ​ដឹកនាំ​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ខ្លាំង​ជាង​នេះ​ថែម​ទៀត ដើម្បី​រួម​គ្នា​ដោះស្រាយ​វិបត្តិ​មួយ​ចំនួន ដូច​ជា​បញ្ហា​ពាណិជ្ជកម្ម វិនិយោគទុន សន្តិសុខ​ក្នុង​តំបន់​ស្បៀង​អាហារ សន្តិសុខ​ថាមពល និង​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ទី​៣ កញ្ញា បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) នឹង​អាច​ជួប​គ្នា​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​ដឹង​ថា ជំនួប​កំពូល​របស់​មេ​ដឹកនាំ​ទាំង​ពីរ​នេះ នឹង​ពិភាក្សា​ពី​បញ្ហា​អ្វី​ខ្លះ​នៅ​ឡើយ​ទេ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក EBA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល