រដ្ឋសភា​គ្រោង​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ច្រើន​ជាង​ឆ្នាំ​២០១២

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា សភា​នឹង​អនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០១៣ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១២ ខាង​មុខ។
ដោយ ទីន ហ្សាការីយ៉ា
2012-11-23
Share

លោក ជាម យៀប មាន​ប្រសាសន៍​ថា ការ​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣ នេះ នឹង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១២ ដោយ​សារ​ថា នៅ​ឆ្នាំ​២០១៣ ហ្នឹង រដ្ឋាភិបាល​នឹង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ជាង​មុន។ ទោះ​បី​ជា​យ៉ាង​ណា លោក ជាម យៀប អះអាង​ថា ថវិកា​ជាតិ​ឆ្នាំ​២០១៣ រដ្ឋាភិបាល​នឹង​ផ្ដល់​ទៅ​ក្រសួង​ចំនួន​៧ ជា​អាទិភាព​សម្រាប់​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ។

បន្ថែម​ពី​លើ​នេះ លោក ជាម យៀប មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក គាត ឈន់ នឹង​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ដើម្បី​រៀបរាប់​ប្រាប់​អំពី​គណៈកម្មការ​របស់​លោក​ពី​ការ​ប្រើប្រាស់​ថវិកា​ជាតិ​ឆ្នាំ​២០១២ និង​គម្រោង​ប្រើប្រាស់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ មុន​នឹង​សភា​នឹង​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៣ នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល