មេដឹកនាំ​បក្ស​ប្រឆាំង​សុំ​ឲ្យ​លោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ធ្នូ បាន​អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​មក​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​បាតុករ។
ដោយ វណ្ណ វិចារ
2013.12.29
កឹម សុខា បាតុកម្ម ៦១០ បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ដង្ហែ​ក្បួន​តាម​ផ្លូវ​ព្រះមុនីវង្ស ម្ដុំ​ស្តុប​ពេទ្យ​ចិន នៅ​រសៀល​ថ្ងៃ​២៩ ធ្នូ ឆ្នាំ​២០១៣។
RFA/Uon Chhin

ក្នុង​ការ​ហែ​ក្បួន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​១៥ នៅ​ថ្ងៃ​ទី​២៩ ធ្នូ លោក កឹម សុខា ក៏​បាន​សុំ​ឲ្យ​លោក ហ៊ុន សែន រៀបចំ​ក្បួន​បាតុកម្ម​មួយ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដើម្បី​ប្រៀប​ធៀប​ចំនួន​អ្នក​ចូល​រួម​គាំទ្រ ថា​តើ​បក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​ចូល​រួម​គាំទ្រ​ធ្វើ​បាតុកម្ម​ច្រើន​ដូច​បក្ស​សង្គ្រោះ​ជាតិ​ឬ​អត់?

ក្បួន​ដង្ហែ​បាតុកម្ម​ថ្ងៃ​នេះ​​​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង ២​រសៀល តាម​ផ្លូវ​១០៨ រហូត​ដល់​កែង​មហា​វិថី​ព្រះមុនីវង្ស បត់​ឆ្វេង​​​មក​ដង្ហែ​លើ​ដង​ផ្លូវ​ព្រះមុនីវង្ស និង​ដង្ហែ​កាត់​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ក្រសួង​ការពារ​ជាតិ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​ដើម។

ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម​ រង្ស៊ី នៅ​ថ្ងៃ​នេះ​ដែរ បានប្រកាសផ្អាកធ្វើបាតុកម្មរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី៣០ ធ្នូ រហូតដល់ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០១៤។ ការប្រកាសផ្អាកនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋបានសម្រាក។ គណបក្សសង្គ្រោះជាតិ នឹងចាប់ផ្ដើមមហាបាតុកម្មឡើងវិញនៅថ្ងៃអាទិត្យ ទី៥ ខែមករា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​លោក វណ្ណ វិចារ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។