អង្គការ​អន្តរជាតិ​ចំនួន៥៥​រួមគ្នា​ស្នើ​សហប្រធាន​សន្ធិសញ្ញា​ក្រុង​ប៉ារីស​កោះ​ប្រជុំ​បន្ទាន់

ដោយ អាស៊ីសេរី
2017.10.23
Share on WhatsApp
Share on WhatsApp
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

អង្គការ​អន្តរជាតិ​ចំនួន ៥៥ រួមគ្នា​ស្នើ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា។ នៅ​ក្នុង​លិខិត​ចំហ ចុះ​ថ្ងៃ​ទី២៣ ខែ​តុលា​នេះ អង្គការ​ទាំង ៥៥ នោះ បាន​ទទូច​ឲ្យ​សហប្រធាន និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំងអស់ នៃ​កិច្ចព្រមព្រៀង​នេះ បំពេញ​កាតព្វកិច្ច​ដ៏​សមស្រប​មួយ​របស់​ខ្លួន គឺ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំងអស់​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​នីតិរដ្ឋ និង​រំលោភ​ប្រជាធិបតេយ្យ យ៉ាង​ធ្ងន់ធ្ងរ និង​យ៉ាង​គំហុក​នៅ​កម្ពុជា។

គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ចាត់វិធានការ​រួមគ្នា ធ្វើ​យ៉ាងណា​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ នៅ​ចំណាត់​ការ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch) អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​នៅ​ស្ងៀម​ឲ្យ​សោះ ព្រោះ​អង្គការសហប្រជាជាតិ បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​នៅ​ស្ងៀម មិន​ចាត់ការ​ពី​សំណាក់​សហគមន៍​អន្តរជាតិ នឹង​រឹតតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បានដៃ​កាន់​តែ​ខ្លាំង។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ៊្វីល រ៉ូប៊ឺតសុន (Phil Robertson) លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ការបំផ្លាញ​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​គំរាម​កំហែង​អង្គការ​សង្គម​ស៊ីវិល និង​ការប៉ុនប៉ង​រំលាយ​គ​ណ​បក្ស​ប្រឆាំង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន បន្ត​ឌឺដង​ដាក់​សហភាព​អឺរ៉ុប​រឿង​ដក EBA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល