បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៥នៅពាយព្យភ្នំពេញ
2013.12.19

ផែនទីបង្ហាញផ្លូវបានបង្ហាញមុខព្រួញហែក្បួនថា ចេញដំណើរពីទីលានប្រជាធិបតេយ្យ តាមផ្លូវ១០៨ ដល់កែងមហាវិថីព្រះនរោត្តម បត់ឆ្វេងរហូតដល់ផ្លូវលេខ៤៧ ឆ្ពោះទៅផ្លូវ៩៣ រហូតដល់កែងផ្លូវ៦៨ បត់ស្ដាំឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ បន្ទាប់មកបត់ឆ្វេងត្រង់កែងផ្លូវ៥៩៨ រហូតដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងតាមផ្លូវ៣៥៥ ឆ្ពោះទៅផ្លូវ២៧៣ និងផ្លូវ៧០ រហូតដល់រង្វង់មូលគល់ស្ពានជ្រោយចង្វារ បត់ស្ដាំតាមមហាវិថីព្រះមុនីវង្ស រហូតដល់ផ្លូវ១០៨ បត់ចូលទីឡានប្រជាធិបតេយ្យវិញ។
មន្ត្រីបក្សសង្គ្រោះជាតិ នៅមិនទាន់ប្រកាសឲ្យដឹងថា តើមានអ្នកចូលរួមប៉ុន្មាននាក់ ហើយតើការហែក្បួននឹងធ្វើតាមវិធីថ្មើរជើង ឬតាមក្បួនយានយន្តនោះទេ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ ដែលតាមដានការធ្វើបាតុកម្មនេះដូចតទៅ៖