បក្ស​សង្គ្រោះ​ជាតិ​ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​៦​នាក់

ដោយ ហ៊ុំ ចំរើន
2013.07.03
Share on WhatsApp
Share on WhatsApp

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពត ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កំពត។ ហេតុការណ៍​នេះ​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣។ ទាក់ទង​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​រូប នៅ​ខេត្ត​កំពត​នោះ។

អាជ្ញាធរ​បាន​ចោទ​ប្រកាន់​បុរស​ទាំង ៦​នាក់​ ចំនួន ៣​ករណី​ គឺ​ទី​១ ចោទ​ពី​បទ​គំរាម​សម្លាប់​មន្ត្រី​ថ្នាក់​ខ្ពស់ ទី​២ ចោទ​ពី​បទ​ប្រមូល​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ទី​៣ ចោទ​ពី​បទ​បង្កើត​អាជីវកម្ម​អារ​ឈើ​ខុស​ច្បាប់។

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កំពត គឺ​លោក ជា ប៉ូច មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៣ ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ហាក់​​រើសអើង​បក្ស​នយោបាយ ពោល​គឺ​ស្រប​ពេល​គណបក្ស​នេះ​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង ​ខណៈ​ដំណើរ​ការ​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ៖ «ខ្ញុំ​មាន​ប្រតិកម្ម។ ស្អែក​គណបក្ស​នឹង​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ដើម្បី​ថ្កោល​ទោស​អ្នក​ដែល​ចាប់​ហ្នឹង​ដោយ​បំពាន​ច្បាប់​បំពាន​អី​អ៊ីចឹង គឺ​គណបក្ស​សង្គ្រោះ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​សាលា​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​អង្គការ​លីកាដូ (Licadho) ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ លោក យន់ ផលី បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ចាត់​ទុក​ជា​បញ្ហា​រើសអើង​ផ្នែក​នយោបាយ។ លោក​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ប៉ាយ​គណបក្ស​ទៅ​បិទ​នឹង​ដុំ​ឈើ​នៅ​លើ​រថយន្ត​នោះ៖ «យក​ផ្លាក​របស់​គណបក្ស​ហ្នឹង​មក​បិទ​នឹង​រទេះ បាន​ន័យ​ថា បិទ​នឹង​ឈើ​ដុល។ ចៃដន់​ទៅ​ជួប​ក្រុម​ការងារ​របស់​គណបក្ស CPP អ៊ីចឹង​ទៅ គេ​ឃើញ​គេ​បញ្ជា​ឲ្យ​ចាប់​តែម្ដង​ទៅ»

អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរស​ទាំង ៦​នាក់ ​ដោយ​ម្នាក់​បាន​ចាប់​ខ្លួន​នៅ​ស្រុក​ឈូក ខេត្ត​កំពត ហើយ​ម្នាក់​ទៀត ចាប់​ខ្លួន​នៅ​ភូមិ​ក្រៀល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។ អាជ្ញាធរ​បញ្ជូន​បុរស​ទាំង ៦​នាក់​ ទៅ​ពន្ធនាគារ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល