បក្ស​នយោបាយ​៨​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​ឆ្នាំ​២០១៣

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បិទ​បញ្ជី​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ ចូល​រួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ នេះ​ហើយ ដោយ​​មាន​​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ទៅ​ចុះ​បញ្ជី ក្នុង​រយៈ​ពេល ១៥​ថ្ងៃ គឺ​ពី​ថ្ងៃ​២៩ មេសា ដល់​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៣។
ដោយ វោហារ ជាតិ
2013-05-14
Share
ទេព នីថា ៣០៥ អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា
Photo: RFA

លោក ទេព នីថា អគ្គលេខា គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ក្នុង​ចំណោម​គណបក្ស​ទាំង ៨ គ.ជ.ប បាន​ទទួល​ស្គាល់ ៥ គណបក្ស​ហើយ គ.ជ.ប កំពុង​ពិនិត្យ​បន្ត៖ «ក្នុង​រយៈពេល ១៥​ថ្ងៃ​ដែល​យើង​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង គឺ​មាន​គណបក្ស ៨ បាន​មក​ចុះ​បញ្ជី ហើយ គ.ជ.ប បាន​ធ្វើ​ការ​ពិនិត្យ​សម្រេច​ជា​ផ្លូវ​ការ​ហើយ ​គណបក្ស ៥ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ឈ្មោះ ២៤​មណ្ឌល គណបក្ស​សញ្ជាតិ​កម្ពុជា ២៤​មណ្ឌល បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ២៤​មណ្ឌល បក្ស​ហ៊្វុនស៊ិនប៉ិច ២៤​មណ្ឌល  បក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គាត់ ២២​មណ្ឌល​ទេ ហើយ​ពីរ​មណ្ឌល​ទៀត ត្រូវ​បាន គ.ជ.ប បដិសេធ គឺ​មណ្ឌល​កំពង់ចាម និង មណ្ឌល​កែប ដែល​គាត់​បំពេញ​ឯកសារ​មិន​បាន​ត្រឹមត្រូវ ហើយ​គណបក្ស​បី​ទៀត ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ គ.ជ.ប បាន​សម្រេច​ម្សិលមិញ​ឲ្យ​កាត់​កែ​តម្រូវ​រយៈ​ពេល ៥​ថ្ងៃ ហើយ​​ព្រឹកមិញ​នេះ គ.ជ.ប បាន​សម្រេច​គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​តម្រូវ​ដែរ​ក្នុង​រយៈ ៥​ថ្ងៃ»

គណបក្ស​នយោយ​បាយ​ទាំង ៨ ដែល​បាន​ចុះ​បញ្ជី​នោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេ្យ គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល