ACU នឹង​បើក​កិច្ច​ប្រជុំ​លើ​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​អះអាង​ថា​ជា​ស្រី​ស្នេហ៍​លោក កឹម សុខា

ដោយ ទីន ហ្សាការីយ៉ា
2016-06-05
Share
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៨៥៥ ៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
Photo: RFA

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​បណ្ដឹង​ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី ដែល​ធ្លាប់​អះអាង​ថា​ជា​ស្រី​ស្នេហ៍​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ មិថុនា។

លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​ច្បាស់លាស់​ទេ​ថា តើ​ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី នេះ ប្ដឹង​លោក កឹម សុខា ពី​រឿង​អ្វី​ពិត​ប្រាកដ​នោះ​ទេ។

ទោះ​បី​ជា​បែប​នេះ​ក្ដី សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ មិថុនា ថា អ្នកស្រី កែវ សុវណ្ណារី ប្ដឹង​លោក កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាក់ទង​ខ្សែ​អាត់​សំឡេង និង​លុយ ៤​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​លោក កឹម សុខា ជូន​នាង ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កន្លង​មក​នោះ​ជា​ខ្សែ​អាត់​សំឡេង​ពិត​នៃ​ការ​សន្ទនា​រវាង​នាង និង​លោក កឹម សុខា។

ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី ធ្លាប់​បាន​ប្ដឹង​លោក កឹម សុខា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច​កាល​ពី​ឆ្នំា​២០១៣ ដោយ​អះអាង​ថា នាង​មាន​កូន​ប្រុស​ជាមួយ​លោក កឹម សុខា ហើយ​ទាមទារ​សំណង​ពី​លោក កឹម សុខា ថ្លៃ​លក់​ដីធ្លី​នៅ​ភូមិ​ស្វាយតាអុក សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល