AHRC ថា ដីកា​ចាប់ខ្លួន​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រឆាំង ៨​រូប ជា​ការ​បន្ត​យុទ្ធនាការ​បង្ក្រាប​លើ​បក្ស​នេះ

ដោយ មាន ឫទ្ធិ
2019-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី Asian Human Rights Commission ( AHRC ) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ហៅ​ការ​ចេញ​ដីកា​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ចំនួន ៨ រូប ដែល​រួមមាន​ទាំង​លោក សម រង្ស៊ី ផង ថា​ជា​ការ​បន្ត​ការអនុវត្ត​ការ​បង្ក្រាប​មក​លើ​គណបក្ស​ប្រឆាំង និង​សកម្មជន​គណបក្ស​នេះ ពី​សំណាក់​រដ្ឋាភិបាល​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គណៈកម្មការ​នេះ​ថា ទង្វើ​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​ការអនុវត្ត​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​និយម។ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី២២ មីនា នេះ គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី AHRC អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​តែ​ទទួល​ស្គាល់​នូវ​សិទ្ធិ​មាន​គណបក្សប្រឆាំង​រស់​រវើក​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការ​បំពេញ​បាន​តាម​គោលការណ៍​សិទ្ធិមនុស្ស​ទាំងអស់​។ ដើម្បី​សម្រេច​បាន​នូវ​សិទ្ធិ​នេះ គណៈកម្មការ​នេះ​ស្នើ​ឲ្យ​មានការ​ដាក់​សម្ពាធ​ដល់​របប​នេះ ធ្វើ​យ៉ាងណា​លុបចោល​ដីកា​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំងនេះ និង​ត្រូវ​ធានា​ថា ពួកគេ​អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​កាត់ទោស​អ្វី​នោះ​ឡើយ។

កាលពី​ថ្ងៃទី១២ មីនា ចៅក្រម​តុលាការ​ឯកបក្ស​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​ចំនួន ៨ រូប ក្នុង​នោះ​រួមមាន​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស និង​មន្ត្រី​ជាន់ខ្ពស់ ៥ រូប​ទៀត​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស ជុំវិញ​បទ​ចោទ​ដែល​របប​នេះ​ហៅថា «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​» ប្រព្រឹត្តិ​នៅ​កម្ពុជា និង​កន្លែង​ដទៃ​ទៀត កាលពី​ចុងខែ​មករា ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល