តំណាងរាស្ត្រ​អូស្ត្រាលី​ផ្ញើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឲ្យ​ដាក់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា

ដោយ តាំង សារ៉ាដា
2017-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​សហព័ន្ធ​ប្រចាំ​ទីក្រុង​ផត អាដាលែត (Port Adelaide) ក្នុង​រដ្ឋ​សោត អូស្ត្រាលី (South Australia) លោក ម៉ាក បាត់លើ (Mark Butler)។​
តំណាងរាស្ត្រ​សហព័ន្ធ​ប្រចាំ​ទីក្រុង​ផត អាដាលែត (Port Adelaide) ក្នុង​រដ្ឋ​សោត អូស្ត្រាលី (South Australia) លោក ម៉ាក បាត់លើ (Mark Butler)។​
Photo courtesy of Mark Butler's Facebook

តំណាងរាស្ត្រ​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់លើរ៍ (Mark Butler) បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី គឺ​អ្នកស្រី ជូលី ប៊ីហ្សប់ (Julie Bishop) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដើម្បី​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ប្រើ​វិធានការ​ម៉ឺងម៉ាត់ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា អោយ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ពេល​ដែល​សហគម​ន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក កំពុង​ពិចារណា​ក្នុង​ការ​ចាត់​វិធានការ​ជាក់លាក់​ឆ្លើយ​តប​ទៅ​នឹង​វិធាន​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន។

អាស៊ីសេរី នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ឆ្លើយ​តប​របស់​អ្នកស្រី ជូលី ប៊ីហ្សប់ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី នៅ​ឡើយ​ទេ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ម៉ាក បាត់លើរ៍ អះអាង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កម្ពុជា គឺ​ជា​បំផ្លាញ​ឱកាស​សម្រាប់​ការ​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ជា​ការ​បំផ្លាញ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី រូប​នេះ ក៏​បាន​បេ្តជ្ញា​ដែរ ថា​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ពិនិត្យ​មើល​ទ្រព្យសម្បត្តិ និង​ភាគហ៊ុន​របស់​ក្រុម​គ្រួសារ​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​របស់​លោក ហ៊ុន សែន ដែល​បាន​យក​លុយ​​កខ្វក់​ពី​កម្ពុជា មក​បើក​ភាគហ៊ុន ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​អូស្ត្រាលី ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល