លោក ប៊្រែដ អាដាម ចាត់​ទុក​កិច្ច​ព្រមព្រៀង​រវាង​បក្ស​ទាំង​ពីរ​ថា​អាក្រក់​បំផុត

ដោយ ជី វិតា
2014-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​មិន​ជួយ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព នៅ​ថ្ងៃ​អនាគត ដូច​ដែល​ពលរដ្ឋ​កម្ពុជា ទន្ទឹង​រង់ចាំ​ចង់​បាន​នោះ​ឡើយ។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និង​ជា​អតីត​មន្ត្រី​ច្បាប់​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និយាយ​ថា កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ ស្ដីពី​ការ​បង្កើត​រចនាសម្ព័ន្ធ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្មាន​អ្វី​ថ្មី​ទេ។ លោក​បញ្ជាក់​ថា រូបមន្ត​នៃ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ដែល​បាន​ព្រមព្រៀង​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដាច់។

លោក ប៊្រែដ អាដាម៖ «កិច្ច​ព្រមព្រៀង​នេះ​អាក្រក់​ណាស់។ វា​មិន​មាន​ខ្លឹមសារ​ចែង​លម្អិត​នូវ​តម្រូវ​ការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី​មួយ​ខុស​ប្លែក​ពី​អ្វី​ដែល​គណបក្ស​នេះ​កំពុង​ធ្វើ​ឡើយ»

លោក ប៊្រែដ អាដាម បន្ត​ថា ចំណុច​ដែល​មាន​បញ្ហា​ធំ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​គឺ​ការ​ព្រមព្រៀង​គ្នា​អំពី​របៀប​ជ្រើស​រើស​សមាជិក​ទី​៩ នៃ គ.ជ.ប៖ «ការ​ដែល​ព្រមព្រៀង​គ្នា​ថា សមាសភាព​ទី​៩ នៃ គ.ជ.ប ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ហើយ​បើ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​ទេ​នោះ គ.ជ.ប ចាស់​នឹង​ត្រូវ​បន្ត​ដំណើរ​ការ​ដដែល​នោះ មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​សម្រេច​ចិត្ត​បង្កើត គ.ជ.ប ថ្មី​ក៏​បាន ឬ​មិន​ចង់​បង្កើត​ក៏​បាន។ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្កើត គេ​នឹង​ជ្រើស​រើស​មនុស្ស​របស់​គេ ដើម្បី​ធ្វើ​ជា​សមាជិក​ទី​៩​នោះ»

លោក ប៊្រែដ អាដាម បន្ត​ថា ដូច្នេះ​រូបមន្ត​ថ្មី​នេះ​មិន​ខុស​គ្នា​នឹង​រចនាសម្ព័ន្ធ គ.ជ.ប ចាស់​ពេល​បង្កើត​នៅ​ឆ្នាំ​១៩៩៧ នោះ​ទេ។ ពេល​នោះ សមាជិក​អចិន្ត្រៃយ៍​នៃ គ.ជ.ប មាន ៥​រូប។ ៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ២​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ហើយ​បញ្ហា​ចេះ​តែ​មាន​រហូត​មក គឺ​គណបក្ស​ប្រជាជន​កម្ពុជា ត្រួតត្រា​លើ​កិច្ចការ​ចាត់ចែង​គ្រប់​បែប​យ៉ាង​របស់ គ.ជ.ប ទាំង​មូល ដោយ​សមាជិក គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា ស្តាប់​តែ​បញ្ជា​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

From now the two parties should work together to build the country for peace, justice, love, care, harmony for all Cambodian people. If it won't work well, Khmer people should consider, appreciate the period between 1960 - 1970 during which was the best time for Cambodian people to live with hope, love, joy...

Jul 26, 2014 05:33 AM

អ្នក​អាន​អនាមិក

ជនបរទេសមួយណាក៏ដូចគ្នា វាមិនដែលសប្បាយចិត្តនឹងខ្មែរត្រូវគ្នា បានសុខទេ។ សំខាន់ខ្មែរខ្លួនងង មិនព្រមភ្ញាក់ខ្លួន បានដុល្លាពីគេបែរជាខាំគ្នាងង។

Jul 25, 2014 07:31 PM

អ្នក​អាន​អនាមិក

Mr. Sam Rainsy and Khem Sokha manipulate most Khmer people from Canada, USA, France, Australia, and Cambodia to make contributions or donate to CNRP account
which to support to this party to fight against CPP, Hun Sen party. Since now CNRP not against CPP, Sam Rainsy go along and agree with CPP, Hun Sen. Then, show that Sam Rainsy and Khem Sokha has betraying Khmer people. CNRP, Sam Rainsy and Khem Sokha did not fullfill the obligation to the people that he promise do do. He has fail and collect pay check from people without fullfill your obligation is a fraud.

Jul 25, 2014 01:34 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

Adams is right, CPP has not conceded one point in the negotiation. Has CNRP surrendered to CPP because of the imprisonment of MPs?

Jul 25, 2014 12:43 PM

khmer

ពី poy pet

BRAD ADAM is only european person who alway think and understand about political problem in cambodia. he knows everything , he worked, he tries to collect the evidences and focus about cambodia like he is cambodian. why khmer never think. cambodian peoples are studpid , i have never seen like this before, stupid khmer

Jul 25, 2014 09:48 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល