បក្ស​ប្រឆាំង​ថា​នឹង​ពិចារណា​មិន​ធ្វើ​រឿង​ព្រំដែន​ដូច​មុន​ជា​ថ្នូរ​នឹង​ការ​ចរចា​នយោបាយ

ដោយ ប្រាជ្ញ ចេវ
2016-07-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ (ស្ដាំ) ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ (ស្ដាំ) ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​នៅ​ថ្ងៃ​ទី​៤ កក្កដា ថា គណបក្ស​ខ្លួន​អាច​ពិចារណា​ឈប់​ធ្វើ​រឿង​ព្រំដែន បើ​មាន​ការ​ស្នើ​ពី​គណបក្ស​កាន់​អំណាច និង​អាច​ឈាន​ដល់​ការ​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​នៃ​បក្ស​ទាំង​ពីរ។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​ច្រាន​ចោល​ទៅ​វិញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​ប៉ុណ្ណោះ។

ការ​បង្ហាញ​ជំហរ​ទន់ភ្លន់​ដើម្បី​ទទួល​បាន​ការ​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ត្រូវ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល។ លោក សុខ ឥសាន ថា​ព្រោះ​តែ​គណបក្ស​នេះ​ទាល់ច្រក​រក​ផ្លូវ​ដើរ​មិន​បាន​ប៉ុណ្ណោះ។

ប៉ុន្តែ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​សម្ងំ​យក​សុខ​តែ​ខ្លួន​ឯង មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។

ប្រតិកម្ម​បែប​នេះ​របស់​មន្ត្រី​បក្ស​កាន់​អំណាច បន្ទាប់​ពី​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមាណ ២០០​នាក់​នៅ​ទីស្នាក់ការ​កណ្ដាល​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​មក​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​ការងារ​រឿង​ព្រំដែន ឬ​ក៏​ចុះ​ព្រំដែន​ដូច​មុន គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​លើ​សំណើ​នេះ។ លោក​យល់​ថា បញ្ហា​ព្រំដែន​អាច​ធ្វើ​ឲ្យ​ជោគជ័យ​ទៅ​បាន លុះ​តែ​មាន​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ៖ «សំណើ​ថា​កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​និយាយ​រឿង​ព្រំដែន ឈប់​យក​រឿង​ព្រំដែន​ជា​នយោបាយ បំផុសបំផុល អា​ហ្នឹង​អាច​មាន​ផ្លូវ។ គោល​នយោបាយ​ព្រំដែន​មិន​មែន​ជា​ប្រធានបទ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​នោះ​ទេ។ បញ្ហា​ព្រំដែន គឺ​ត្រូវ​មាន​គណបក្ស​ទាំង​ពីរ​ធ្វើ ហើយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ»

ការ​ប្រកាស​ផ្លាស់ប្ដូរ​រឿង​ត្រួត​ពិនិត្យ​បញ្ហា​ព្រំដែន​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ ខណៈ​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ​ក្នុង​ការ​ចរចា​ជាមួយ​លោក ស ខេង តាម​ទូរស័ព្ទ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា

ចំណែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មិន​យល់​ស្រប​នឹង​ការ​ប្រកាស​ជំហរ​រឿង​ព្រំដែន​របស់​គណបក្ស​ប្រឆាំង​ដូច​នេះ​ទេ។ លោក​ថា រឿង​ព្រំដែន​មិន​មែន​ជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​ជា​បញ្ហា​របស់​ជាតិ ជា​បញ្ហា​របស់​ពលរដ្ឋ​នៅ​ព្រំដែន​ជួប​ការ​លំបាក ដែល​រដ្ឋាភិបាល​បាន​ដឹង ប៉ុន្តែ​ធ្វើ​មិន​ដឹង។ ដូច្នេះ បើ​បក្ស​ប្រឆាំង​ជា​អ្នក​ឃ្លាំ​មើល​ធ្វើ​ដូច​រដ្ឋាភិបាល​ដែរ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​សកម្មភាព​ថែម​ទៀត ទើប​អាច​ទប់ទល់​បាន។ រឿង​ព្រំដែន​កន្លង​មក ការ​ទន្ទ្រាន​នោះ​មិន​រដ្ឋាភិបាល និង​អ្នក​មុខ​អ្នក​ការ​នៅ​ព្រំដែន​ហ្នឹង​មិន​ដឹង​ទេ»

លោក កែម ឡី ថា​ការ​ចុះ​ព្រំដែន​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​ជា​រឿង​ត្រឹមត្រូវ។ លោក​ថា​ការ​ចុះ​ព្រំដែន​របស់​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន និង​លោក រៀល ខេមរិន្ទ្រ ដែល​អំពើ​ហិង្សា​មិន​មែន​តំណាង​រាស្ត្រ​បក្ស​ជា​អ្នក​បង្ក​ទេ

ដោយឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​យក​បញ្ហា​ព្រំដែន​ទាញ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ខុស​ច្បាប់ ដោយ​លោក​បញ្ជាក់​ថា ការ​ចរចា គឺ​ជា​ការ​ទាមទារ​ដោះ​លែង​ជន​ល្មើស​ច្បាប់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កន្លង​មក រួម​មាន​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ ជាដើម​នោះ៖ «ខ្ញុំ​នេះ​បញ្ហា​ប្រជាភិថុតិ​មួយ។ ចំណុច​ទី​២ កុំ​ចង់​គណបក្ស​ប្រជាជន​កម្ពុជា ចូល​ត្រក​ខុស​ច្បាប់​ជាមួយ ព្រោះ​ចរចា​ហ្នឹង​ចរចា​ឲ្យ​ដោះ​លែង​អ្នក​ទោស​ចេញ​ពី​គុក គាត់​ចង់​ទាញ​គណបក្ស​ប្រជាជន ឲ្យ​ចូលរួម​ខុស​ជាមួយ​គាត់»

លោក សុខ ឥសាន ថ្លែង​ឌឺដង​ទៅ​គណបក្ស​ប្រឆាំង​ថា រឿង​ព្រំដែន​ទោះ​ចង់​មិន​ចង់ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​អ្វី​លើស​សព្វថ្ងៃ​នេះ​បាន​ទេ។ ទាក់ទង​រឿង​ព្រំដែន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែល​លូក​ជ្រៅ​រឿង​ព្រំដែន កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ។

លោក កែម ឡី ថា​ការ​ធ្វើ​សកម្មភាព​រឿង​ព្រំដែន និង​ការ​ចុះ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​កិច្ចការ​របស់​បក្ស​ត្រូវ​ធ្វើ​ក្នុង​នាម​ជា​អ្នក​តាម​ដាន​ការងារ​របស់​រដ្ឋាភិបាល។ លោក​រិះគន់​ថា ប្រសិន​បើ​បក្ស​ប្ដូរ​សកម្មភាព​របស់​ខ្លួន គណបក្ស​នេះ​គួរ​ប្ដូរ​ពី​គណបក្ស​ប្រឆាំង​មក​គណបក្ស​រណប​វិញ​ទៅ។

កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ តែង​បង្ហាញ​ការ​គិតគូរ​រឿង​ព្រំដែន​ខ្លាំងក្លា បើ​ធៀប​ទៅ​នឹង​គណបក្ស​ផ្សេង​ទៀត។ កាល​ពី​ឆ្នាំ​២០០៩ លោក សម រង្ស៊ី បាន​ដក​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម ចោល។ ក្រោយ​មក​ទៀត ឆ្នាំ​២០១៥ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ុំ សំអាន និង​លោក រៀល ខេមរិន្ទ្រ បាន​ដឹក​នាំ​ក្រុម​យុវជន និង​ព្រះសង្ឃ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ស្វាយរៀង រហូត​មាន​ផ្ទុះ​ហិង្សា​រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

ភាពល្ងង់ខ្លៅដំណោះស្រាយ ជាត្តិជាអក្ននយោបាយកុំលេសឡោះ សូ៑រស្លាប់ដេម្បីជាតិ្ត

Jul 05, 2016 06:56 PM

អ្នក​អាន​អនាមិក

There are lots of important national issues. Border issue is one of them. I know CPP has been ignoring this issue for a long time. So why are you ignoring this important issue by agreeing with CPP?

Jul 05, 2016 12:00 PM

អ្នក​អាន​អនាមិក

CNRP now is CPP number two.So what are you going to do all Khmer people ?MAMA YORK SONG.

Jul 05, 2016 12:57 AM

អ្នក​អាន​អនាមិក

បេី CNRP ចង់បានការចរចារពេលនេះដោយលប់បំបាត់នូវអ្វីមួយ ដែនបានធ្វេី រួចមកហេីយនោះ គឺមានន័យថា CNRP កាត់ក្បាលតំរូវមួកហេីយ ហេីយថែមទាំងមាន ន័យថា CNRP បោកប្រាស់ពលរដ្ឋ និងជាគណបក្សមួយដែលធ្វេីប្រជាពិថុត គ្មានការស្នហាជាតិពិតប្រាកដ បោកប្រាស់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស និង​​ អូសទាញអ្នកស្នេហាជាតិពិតប្រាកដ ឲ្យ CPP ចាប់ដាក់គុក

Jul 04, 2016 11:16 PM

Mike

ពី Boston

Dear Sun Chay, I thought you're well-educated and more critical than others so far. But I'm wrong. This time your thought worth a worm. You should listen to some annalists who usually give a lot of good ideas and thoughts that you can get some benefits from.

Jul 04, 2016 08:50 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល