ក្រសួង​ការបរទេស​ថា​អាមេរិក​សន្យា​រក្សា​កិច្ច​សន្ទនា​និង​សហប្រតិបត្តិការ

ដោយ ម៉ៅ សុធានី
2018-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​បញ្ជូន​អដ្ឋិធាតុ​​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេល​សង្គ្រាម​វៀតណាម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មេសា ឆ្នាំ​២០១៤។ RFA
ពិធី​បញ្ជូន​អដ្ឋិធាតុ​​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេល​សង្គ្រាម​វៀតណាម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មេសា ឆ្នាំ​២០១៤។ RFA
Photo: RFA

មន្ត្រី​ការទូត​របប ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋ​សភា​អាមេរិក​ថា កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក និង​យល់​ព្រម​ទទួល​ពលរដ្ឋ​ខ្មែរ​បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ ដរាប​ណា​សហរដ្ឋអាមេរិក លើក​ការ​រឹតត្បិត​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា ជា​មុន​សិន។

សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ របស់​ក្រសួង​ការបរទេស​របប​លោក ហ៊ុន សែន ថា ក្រោយ​ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ជាមួយ​លោក Rodney Frelinghuysen ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង និង​បែង​ចែក​ថវិកា​ជាតិ​នៃ​រដ្ឋ​សភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

ក្នុង​ជំនួប​ពិភាក្សា​លោក ប្រាក់ សុខុន បញ្ជាក់​ជំហរ​ថា កម្ពុជា​នឹង​ផ្ដល់​កិច្ច​សហការ​យ៉ាង​ពេញលេញ​ដរាប​ណា​សហរដ្ឋអាមេរិក សម្រេច​ដក​ការ​រឹតត្បិត​ទិដ្ឋាការ​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការបរទេស​កម្ពុជា។ កាល​ពី​ឆ្នាំ​២០១៧ អាមេរិក បាន​សម្រេច​ផ្អាក​ទិដ្ឋាការ​មន្ត្រី​ការទូត និង​គ្រួសារ​របស់​មន្ត្រី​ការទូត​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​កម្ពុជា ដែល​បាន​ប្រកាស​មិន​ព្រម​ទទួល​ជនជាតិ​ខ្មែរ​ដែល​អាមេរិក គ្រោង​បញ្ជូន​មក​កម្ពុជា​វិញ។

ក្រោយ​មក​ទៀត​អាមេរិក ក៏​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក Rodney Frelinghuysen មិន​ទាន់​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ជំនួប​នឹង​លោក ប្រាក់ សុខុន នៅ​ឡើយ​ទេ​រហូត​មក​ទល់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

រឿង រកអដ្ធិធាតុអាមេរិកសម័យសង្គ្រាមពីមុន មិនពិបាកទេ អោយតែ តាចាស់ ហ៑ុន សែន ធ្លាក់អំណាច ឬ ស្លាប់ !

Feb 22, 2018 02:31 AM

គេហទំព័រ​ទាំងមូល