0:00 / 0:00
របាយការណ៍បណ្ដោះអាសន្នរបស់អង្គការខុមហ្វ្រែល (COMFREL) បង្ហាញថា ពលរដ្ឋជាង ២០០នាក់ ដែលក្នុងនោះភាគច្រើនជាយុវជន បង្ហាញការពេញចិត្តខ្លះចំពោះការអនុវត្តការងាររបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៥។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានបង្ហាញរបាយការណ៍បណ្ដោះអាសន្ននេះនៅក្នុងវេទិកាម្ចាស់ឆ្នោតស្ដីពីការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាឆ្នាំទី២ នៅថ្ងៃសៅរ៍ ទី៣០ ខែមករា។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ប្រាជ្ញ ចេវ ដែលតាមដានដំណើរការនៃការស្ទង់មតិនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។