ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាត់​ចោល​បណ្ដឹង​ខ្លះ​ដែល​ស្នើ​លុប​ឈ្មោះ​ជន​បរទេស​ពី​បញ្ជី​បោះឆ្នោត

ដោយ យាង សុជាមេត្តា
2017.01.30
ក្រុមប្រឹក្សា​ធម្មនុញ្ញ ៨៥៥ ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា
RFA

ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ទាត់​ចោល​បណ្ដឹង​មួយ​ចំនួន​របស់​បក្ស​ប្រឆាំង ដែល​ស្នើ​ឲ្យ​លុប​ឈ្មោះ​ជន​បរទេស​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​សាធារណៈ​លើ​បណ្ដឹង​ជំទាស់​នឹង​សេចក្តី​សម្រេច​លេខ​០០៦ និង ០០៧ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ..ប នៅ​ថ្ងៃ​ទី​៣០ មករា ឲ្យ​ដឹង​ថា ក្នុង​សវនាការ​ជំនុំ​ជម្រះ​នោះ មាន​ការ​ចូលរួម​របស់​តំណាង គ..ប ដើម្បី​បំភ្លឺ​ជូន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើ​សេចក្តី​សម្រេច​របស់ គ..ប ដែល​មិន​បាន​លុប​ឈ្មោះ​ជន​ដែល​ដើម​បណ្ដឹង​ចោទ​ប្រកាន់​ថា ជា​ជន​បរទេស​ចំនួន ៤១​នាក់​នៅ​សង្កាត់​លេខ១ និង​ចំនួន ៣៥​នាក់​នៅ​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង។

..ប ឲ្យ​ដឹង​ថា ក្នុង​សវនាការ​នោះ​ក៏​មាន​ការ​ចូលរួម​របស់​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង គឺ​លោក ផែង ហេង ដែល​បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​សុចរិត​ភាព​នៃ​ការ​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ធានា​ថា ជន​ត្រូវ​ចោទ​នោះ​ជា​ខ្មែរ ឬ​មិន​មែន​ជា​ខ្មែរ ហើយ​ត្រូវ​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង។

ទោះ​ជា​យ៉ាង​ណា នៅ​ទីបំផុត ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​តម្កល់​ទុក​សេចក្តី​សម្រេច​លេខ​០០៦ និង ០០៧ របស់ គ..ប ទុក​ជា​បាន​ការ​ទាំងមូល ហើយ​ថា​ការ​ពិនិត្យ​អំពី​សុចរិត​ភាព​នៃ​ការ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មិន​មែន​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ​ទេ។

..ប នឹង​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា តាម​នីតិវិធី ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល ១០​ថ្ងៃ ដើម្បី​ដោះស្រាយ​បណ្ដឹង។ ទោះ​ជា​យ៉ាង​ណា លោក ហង្ស ពុទ្ធា មិន​ដឹង​ថា បណ្ដឹង​ដែល​បក្ស​ប្រឆាំង​បន្ត​ដាក់​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្រោយ​ពេល​មិន​ទទួល​យក​ការ​សម្រេច​របស់ គ..ប មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ និង​លោក អ៊ុត ឈន ដើម្បី​សួរ​ពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មករា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្តី​សម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។