របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​ការ​ប្រកាស​ពី​គម្រោង​វិល​ចូល​​ស្រុក​​របស់​លោក​ សម រង្ស៊ី ថា ជា​ចិត្តសាស្ត្រ​នយោបាយ

ដោយ ហេង រស្មី
2019-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ចលនា​​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨។
លោក សម រង្ស៊ី ប្រធាន​ចលនា​​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨។
RFA

របប​ក្រុង​ភ្នំពេញ​បាន​ហៅ​គម្រោង​វិល​ចូល​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ថា គ្រាន់​តែ​ជា​វិទ្ធង្សនា នយោបាយ ដើម្បី​ប្រើប្រាស់​ប្រជាពលរដ្ឋ ក្នុង​ការ​លាក់​បាំង​ពុតត្បុត​នយោបាយ មហិច្ឆតា របស់​ខ្លួន​ប៉ុណ្ណោះ។

អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២៧ ឧសភា បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី កន្លង​មក រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​ឡើយ និង​ជា​ការ​ញុះញង់​ដល់​ពលរដ្ឋ​ខ្មែរ ដើម្បី​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ការ​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ទៅ​វិញ​ទេ។

ការ​បញ្ចេញ​ប្រតិកម្ម​ពី​របប​ក្រុង​ភ្នំពេញ​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា គម្រោង​របស់​លោក​វិល​ចូល​ប្រទេស វិញ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ។ លោក​បញ្ជាក់​ថា សូម​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ទទួល​លោក ហើយ​អំពាវនាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឈប់​ស្ដាប់​បញ្ជា​ពី​ជន​ផ្ដាច់ការ ឈប់​ទៅបាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​តវ៉ា​ដោយ​អហិង្សា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល