លោក ហ៊ុន ម៉ានិត ទទួល​តំណែង​ជា​អគ្គនាយក​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ

ដោយ អ៊ុង សេរីវុទ្ធ
2017.08.23
ហ៊ុន ម៉ានិត ២០១៧ ៦២២ លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

កូន​ប្រុស​ទី២ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ត្រូវ​បាន​ក្រសួងការពារជាតិ​ប្រកាស​​តែងតាំង​ផ្លូវការ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី២៣ សីហា។

សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៣ សីហា ឲ្យដឹងថា ការ​ចូល​កាន់​តំណែង​របស់​លោក ហ៊ុន ម៉ានិត គឺ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន នា​ទីស្ដីការ​ក្រសួង បន្ទាប់​ពី​លោក ហ៊ុន ម៉ានិត កាន់​កាប់​នាយកដ្ឋាន​នេះ ប្រមាណ​៣ឆ្នាំ​ហើយ។

កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ២០១៧ លោក ហ៊ុន ម៉ានិត ត្រូវ​បាន​ឪពុក​របស់​លោក និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បាន​តែងតាំង​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កាន់​អំណាច។ គណៈកម្មាធិការ​នេះ ទទួល​បន្ទុក​​​​​ធានា​ថា មន្រ្តី​ទាំងអស់​របស់​​បក្ស​​កំពុង​បំពេញ​តួនាទី​​របស់​ខ្លួន​​​ក្នុង​​ការ​ជួយ​បក្ស និង​ប្រជាជន និង​មាន​អំណាច​ក្នុង​ការ​ដាក់​​វិន័យ​ដល់​សមាជិក​ណា​ដែល​ធ្វើ​ខុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។