លោក ហ៊ុន សែន ថា គណបក្ស​ប្រជាជន គ្មាន​ដក​តំណែង​លោក ស ខេង និង​លោក សាយ ឈុំ ទេ

ដោយ ម៉ៅ សុធានី
2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។
RFA

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន​​ សែន បដិសេធ​ព័ត៌មាន​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​ដក​តំណែង ស ខេង ឧបនាយករដ្ឋមន្ត្រី និង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា។ លោក​ថា ព័ត៌មាន​នៃ​ការ​ដក​តួនាទី​នេះ ជា​រឿង​ភូត​កុហក។

ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ​ដោយសារ​តែ​មាន​ការ​ផ្សព្ធផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​សមាជ​នៅ​ពេល​ខាង​មុខ ហើយ​លោក ហ៊ុន សែន នឹង​ដក​តំណែង​ពី​លោក ស ខេង និង​លោក សាយ ឈុំ។

លោក ហ៊ុន សែន ប្រកាស​ដោយ​អួតអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លាត​ណាស់ ហើយ​ថា ដោយសារ​លោក​ពូកែ​ប៉ាន់​ស្មាន​យន្តការ​របស់​សត្រូវ​បាន​យ៉ាង​ត្រឹមត្រូវ​នោះ​ហើយ ទើប​របប​ដឹក​នាំ​របស់​លោក បន្ត​ឈ្នះ​ក្នុង​រយៈ​ពេល ៤០ឆ្នាំ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​សហគមន៍​អន្តរជាតិ​អះអាង​ថា លោក ហ៊ុន សែន អាច​បន្ត​អំណាច​ដោយសារ​តែ​លោក​ប្រើ​ល្បិចកល និង​អំណាច​ផ្តាច់ការ ព្រមទាំង​ប្រើប្រាស់​តុលាការ​ជា​ឈ្នាន់ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​ថ្មីៗ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល