លោក ហ៊ុន សែន តែងតាំង​ក្មួយ​ប្រុស​បង្កើត​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី

ដោយ មាន ឫទ្ធិ
2018-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
AFP

លោក ហ៊ុន សែន តែង​តាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី។ ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​បញ្ជាក់​ពី​ការ​ដំឡើង​ឋានន្តរសក្ដិ ឧត្ដមសេនីយ៍​ឯក (ផ្កាយ​បី) ដល់​លោក ហ៊ុន ជា ដែល​កាល​ពី​មុន​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ទោ (ផ្កាយ​ពីរ) ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ។

​លោក ហ៊ុន ជា ជា​កូន​របស់​លោក ហ៊ុន សាន ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់​ជា​ច្រើន រួមមាន​អំពើ​បាញ់​បោះ​ដោយ​សេរី​ក្នុង​ឆ្នាំ​២០០០ និង​២០១១  និង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បើក​រត់ ក្នុង​ឆ្នាំ​២០០៨ ដែល​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់។ បើ​ទោះ​ជា​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ក៏ដោយ លោក​តែងតែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​ឃុំ​ខ្លួន​រយៈពេល​ខ្លី។

​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាល​ពី​ឆ្នាំ​២០១៦ ស្តីពី​ការ​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា របស់​ត្រកូល «ហ៊ុន» ឲ្យ​ដឹង​ថា លោក ហ៊ុន ជា កាន់​តំណែង​ជា​នាយក​ក្រុមហ៊ុន​ចំនួន​៤ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន។

​ទាំង​ក្មួយៗ​បង្កើត និង​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ភាគ​ច្រើន​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ក្នុង​ប្រទេស​កម្ពុជា រួមមាន​ការ​ជួញដូរ​គ្រឿងញៀន ការ​កាប់​បំផ្លាញ​ព្រៃឈើ ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​រឿង​អាស្រូវ​រាប់​មិន​អស់​ជា​ច្រើន​ទៀត។ កាសែត​បរទេស​សរសេរ​ថា ក្រុម​ក្មួយៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា «ក្រុម​បង​ធំ​លេខ​១» នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

ស្រុកខ្មែរ សម័យសុីជោ ហ៑ុន សែន សំបូរផ្កាយចុះមកពីលើមេឃច្រើនណាស់ !
ប្រទេសខ្មែរតូច ហើយក្រ សំបូរស័ក្តពាក់ .

Jan 04, 2018 09:07 AM

អ្នក​អាន​អនាមិក

នេះជា នយោបាយផ្តាច់ការ តម្លើងបុណ្យស័ក្តសាច់ញាតិខ្លួន របស់បុគ្គល ហ៑ុន សែន ទាត់ចោលរដ្ឋធម្មនុញ្ញដើម សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា១៩៩១ ចោល ហើយបែរជាបង្កើតច្បាប់ថ្មី ដោយចិត្តអែងជាច្រើន ដែលបុគ្គល ហ៑ុន សែន ចង់បាន ដើម្បីបង្រ្កាបអ្នកប្រជាធិបតេយ្យគ្រប់ស្រទាប់ !

Jan 02, 2018 09:30 PM

Sam

ពី LA

Poor country with no more than 200,000 soldier with so many general more than Vietnamese, Thailand, and USA. They are useless general!!! LOL!!!!

Jan 02, 2018 05:50 PM

អ្នក​អាន​អនាមិក

អីឡូវនេះជា ប្រទេសកម្ពជាផ្តាច់ការ ធ្វើតាមបុគ្គលម្នាក់ ទោះជាព្រះមហាក្សត្រ ក៏ខ្លាចបុគ្គលនេះដែរ (បើមិនធ្វើតាមដូររបបទៅជា សាធារណរដ្ឋ អីឡូវនឹង)

Jan 02, 2018 11:51 AM

អ្នក​អាន​អនាមិក

ហេស ហេ ! តាចាស់ ហ៑ុន សែន គាត់លេងម៉ាឈ្នះដៃហើយ មុននឹងស្លាប់ទៅ . ទោះជាស្អុយឈ្មោះ ក៏ដោយ !

Jan 02, 2018 11:14 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល