របប​ក្រុងភ្នំពេញ​ចាត់​តំណាង​ទៅ​បញ្ចុះបញ្ចូល​​អឺរ៉ុប​កុំ​ឱ្យ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

ដោយ សេក បណ្ឌិត
2018-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក​បណ្ឌិត សុក ស៊ីផាន់ណា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក​បណ្ឌិត សុក ស៊ីផាន់ណា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
Photo: RFA

របប​ក្រុងភ្នំពេញ​បាន​រៀបចំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅកាន់​សហភាព​អឺរ៉ុប​ដោយ​ស្ងាត់ៗ ដើម្បី​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា។ មន្ត្រី​នៃ​របប​លោក ហ៊ុន សែន អះអាង​ថា បេសកកម្ម​នេះ​មាន​គោលបំណង​ផ្ដល់​នូវ​ការ​បំភ្លឺ​ជូន​ដល់​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ដទៃ​ទៀត អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ទាក់ទង​នឹង​បញ្ហា​នយោបាយ សិទ្ធិ​សេរីភាព និង​ដំណើរការ​បោះឆ្នោត​ជាដើម។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ចាត់តាំង​ឱ្យ លោក សុក ស៊ីផាណា ដែល​ជា​ទីប្រឹក្សា​នៃ​របប​របស់​លោក និង​ជា​អ្នក​ជំនាញ​ខាង​ការទូត ឱ្យ​ដឹកនាំ​បេសកកម្ម​នេះ តាំងពី​ថ្ងៃទី១៨ មិថុនា មក​ម្ល៉េះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី១ កក្កដា ខាងមុខ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ទើបនឹង​ចេញផ្សាយ​នៅ​ថ្ងៃទី២៨ មិថុនា ឱ្យ​ដឹង​ថា គណៈប្រតិភូ​មួយ​ក្រុម​នេះ​នឹង​ដើរ​បញ្ចុះបញ្ចូល​មន្ត្រី​ជាន់ខ្ពស់ និង​ឥស្សរជន​សំខាន់ៗ​នៃ​សហភាព​អឺរ៉ុប ដើម្បី​កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ "ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ​ហៅ​កាត់​ថា អ៊ី​ប៊ីអេ” (Everything But Arms-EBAs) ពី​កម្ពុជា។

នេះ​គឺជា​ការ​ផ្លាស់ប្ដូរ​ជំហរ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​របប​លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា ដែល​ជា​ការ​ដាក់​សម្ពាធ​ទៅលើ​របប​មួយ​នេះ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ កាល​ពី​ពេល​កន្លងទៅ មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ជាច្រើន​នាក់ បាន​លើកឡើង​ដោយ​សម្ដី​ក្រអឺតក្រទម និង​ជះ​កំហឹង​ទៅ​សហភាព​អឺរ៉ុប​ថា វិធានការ​នេះ​ជា​រឿង​ព្រៃផ្សៃ ធ្វើតាម​តាមតែ​អំពើ​ចិត្ត និង​មិន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អ្វី​ឱ្យ​បាន​ច្បាស់លាស់​ឡើយ ហើយ​អះអាង​ថា របប​ក្រុងភ្នំពេញ​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឱ្យ​ដំណើរការ​ទៅ​មុខជា​បន្ត​ទៀត។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់ឃើញ​ថា ការ​បញ្ជូន​គណៈប្រតិភូ​ទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​នេះ បង្ហាញ​ថា របប​ក្រុងភ្នំពេញ​មានការ​ព្រួយបារម្ភ​អំពី​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ លោក​បន្ត​ថា បើ​ទោះ​ជា​របប​ក្រុងភ្នំពេញ​មាន​ទំនោរ ឬ​មាន​ចិន​ជា​ខ្នងបង្អែក​ក្តី ក៏​របប​នេះ​មិន​អាច​មិន​ខ្វល់​ពី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ដែរ ព្រោះ​សហភាព​អឺរ៉ុប​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា ហើយ​អ្នក​វិនិយោគ​ចិន​ជាច្រើន​ដែល​កំពុង​បោះ​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ ក៏​អាច​នឹង​ដក​ខ្លួន​ចេញ​វិញ​ដែរ ប្រសិនបើ​សហភាព​អឺរ៉ុប​ពិតជា​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ៖ «ការ​បញ្ជូន​ទៅ​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​មាន​គម្រោង​នឹង​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​ដើម្បី​ស្វែងរក​ពិត​មក​កម្ពុជា​យើង ទោះបីជា​រដ្ឋាភិបាល​មិន​បាន​និយាយ​ឱ្យ​ចំ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ក៏ដោយ។ កិច្ចការ​របស់​គណៈប្រតិភូ​ខ្មែរ​ទាំងអស់​នោះ​បាន​ជោគជ័យ​ឬ​អត់ មិន​អាស្រ័យ​លើ​សេចក្ដីប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ពេល​ខាងមុខ​នោះ​ទេ ប៉ុន្តែ​សំខាន់​ទៅលើ​ការប្រកាស​របស់​ក្រុម​គណៈប្រតិភូ​របស់​សហ​ភាព​អឺរ៉ុប​ដែល​នឹង​ត្រូវ​មក​កម្ពុជា​នៅ​ដើមខែ​ក្រោយនេះ»

របប​ក្រុងភ្នំពេញ​មិនទាន់​បង្ហាញ​ពី​លទ្ធផល​នៃ​បេសកកម្ម​នេះ​នៅឡើយ​ទេ ខណៈ​ក្រុម​ប្រតិភូ​ទាំងនោះ​កំពុង​ស្ថិតនៅ​សហភាព​អឺរ៉ុប​នៅឡើយ។ ទោះបីជា​យ៉ាងណា របប​ក្រុងភ្នំពេញ​ហាក់​ដូចជា មិនបាន​បន្ទន់​ឥរិយាបថ ឬ​ធ្វើ​សម្បទាន​ណាមួយ​ដូចដែល​សហភាព​អឺរ៉ុប​ចង់បាន​ឡើយ បើ​ពិនិត្យ​មើល​ឯកសារ​ជា​ទឡ្ហីករណ៍​ដែល​ក្រុម​ប្រតិភូ​របប​នេះ​អះអាង​ថា បាន​ដាក់​ជូន​ឥស្សរជន​នៃ​សហភាព​អឺរ៉ុប​នោះ។

របប​ក្រុងភ្នំពេញ​នៅតែ​ថ្លែង​ការពារ​ខ្លួន​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ ជាដើម​នោះ សុទ្ធសឹងតែ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​របប​នេះ​បន្ត​វាយប្រហារ​ថា របាយការណ៍​របស់​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​សហភាព​អឺរ៉ុប​ស្ដីពី​បញ្ហា​កម្ពុជា​នោះ ជា​រឿង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​មើល​មិន​ឃើញ​ពី ការ​ខិតខំ​ធ្វើ​កំណែ​ទម្រង់​របស់​របប​មួយ​នេះ​ក្នុង​រយៈកាល​កន្លងទៅ​។ របប​ក្រុងភ្នំពេញ​អះអាង​ទៀត​ថា របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទាំងនោះ ជា​របាយការណ៍​លម្អៀង និង​ខ្វះ​ការពិត ធ្វើឡើង​តាមតែ​ការ​ចង់​បាន​របស់​ក្រុម​គណបក្ស​សង្គ្រោះជាតិ និង​មើល​មិន​ឃើញ​ពី​កំហុស​របស់​គណបក្សប្រឆាំង ដែល​ប្រើ​ភាសា​រើសអើង​ជាតិ​សាសន៍ ញុះញង់ បំបែកបំបាក់ និង​ចង់​ផ្លាស់ប្ដូរ​របប​ដឹកនាំ​តាម​មធ្យោបាយ​ទុច្ចរិត​នោះ​ឡើយ។

សំខាន់​ជាង​នេះ​ទៅទៀត របប​មួយ​នេះ​ថែមទាំង​បាន​ប្រើ​សម្ដី​យ៉ាង​គឃ្លើន​ដាក់​សហភាព​អឺរ៉ុប​ទៀត​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នេះ ប្រាកដជា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ និង​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍ​របស់​ប្រទេស ក៏ប៉ុន្តែ​វា​គ្មាន​ផ្លូវ​ផ្លាស់ប្ដូរ​ឆន្ទៈ​នៃ​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​របប​ក្រុងភ្នំពេញ​ឡើយ។ មានតែ​ចំណុច​មួយ​ប៉ុណ្ណោះ ដែល​ជា​ភាសា​ទន់ភ្លន់​របស់​ប្រតិភូ​នៃ​របប​ក្រុងភ្នំពេញ គឺ​ពួកគេ​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន​ឱ្យ​មក​តាមដាន​ដំណើរការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃទី២៩ កក្កដា ខាងមុខ ហើយ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​វិនិច្ឆ័យ​ទុកជាមុន​ថា នេះ​ជា​ការ​បោះឆ្នោត​ដែល​មិន​ស្របតាម​ស្តង់ដារ​ប្រជាធិបតេយ្យ​នោះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ការ​ចរចា​គ្នា​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺជា​រឿង​ដ៏​សំខាន់ ព្រោះ​វា​ប៉ះពាល់​ដល់​ចំណែក​ទីផ្សារ​លក់​ផលិតផល​របស់​កម្ពុជា។ លោក​សង្ឃឹម​ថា ភាគី​ទាំងពីរ​នឹង​បន្ទន់​ជំហរ ឬ​ធ្វើ​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​សមស្រប​មួយ។ លោក​អះអាង​ថា ខាង​សហជីព​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ចំណែក​ទីផ្សារ​ដ៏​ធំ​ជាងគេ​របស់​ខ្លួន។ ថ្នាក់​ដឹកនាំ​សហជីព​រូប​នេះ អះអាង​ថា កម្ពុជា​គឺជា​អ្នក​ខាតបង់​ច្រើនជាង ប្រសិនបើ​ការ​ចរចា​នេះ​មិន​ទទួល​បាន​លទ្ធផល ហើយ​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ៖ «កម្ពុជា​អាច​ខាតបង់​ចំណែក​ទីផ្សារ ឬ​លទ្ធភាព​នៃ​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប ហើយ​ខាង​សហភាព​អឺរ៉ុប​គ្រាន់តែ​បាត់បង់​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ស្រុក​យើង។ សហភាព​អឺរ៉ុប​មិន​មាន​អ្វី​ត្រូវ​ខាតបង់​ច្រើន​ទេ គ្រាន់តែ​ការ​ជួយ​អភិវឌ្ឍ ឬ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​យើង​អត់​បាន​លឿន។ គេ​ជួយ​កម្ពុជា​ក្នុង​គោលបំណង​ពង្រឹង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ហើយ​បើ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ចេញ វា​អាច​បាត់បង់​គោលជំហរ និង​ទស្សនៈ​របស់​ខ្លួន។ ដូច្នេះ​នេះ​ជា​លក្ខណៈ​សង្គម​ទូទៅ​ទេ តែ​យើង​គឺ​ដោយ​ផ្ទាល់​តែម្ដង ដូចជា បាត់បង់​ការងារ ឬ​ចំណែក​ទីផ្សារ​ជាដើម។ យើង​ខាតបង់​ច្រើន​ជាងគេ»

សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​នាំចេញ​ផលិតផល​ធំ​ជាងគេ​បំផុត​របស់​កម្ពុជា ហើយ​ទំនិញ​ទាំងនោះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កម្មករ​ប្រមាណ ៤០ម៉ឺន​នាក់។ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ កម្ពុជា​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ ៧​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ សម្រាប់​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប។ អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់បាន​ដើម្បី​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ គឺ​ការ​ដោះលែង​លោក កឹម សុខា និង​ការ​បើក​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​ការបោះឆ្នោត​ឡើងវិញ​បាន។ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ធ្លាប់​បាន​ប្រកាស​រួចហើយ​ថា មានតែ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​ប៉ុណ្ណោះ ទើប​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​នយោបាយ​ពាណិជ្ជកម្ម និង​ជា​មូលដ្ឋាន​ច្បាប់​ឈាន​ទៅ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប។ មក​ទល់​នឹង​ពេលនេះ សហភាព​អឺរ៉ុប​បាន​កាត់ផ្ដាច់​ជំនួយ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទាំងស្រុង​រួច​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

EU please be aware scammer virus threats

Tmil Hun Sen with his rogue pundits govm't always pissed off or look down to others and he said...we don't care or worry about the world or international community SANCTIONS at all,if they want to punishment sanctions on his rogue commie govm't,ok let's go ahead and do it whatever they want now,and welcome them at anytime"shame on evil...sound like idiot".And why right now he has sending his pundits secretary to see the EU secretly to abandon their tariff taxes,or sanctions against them"HS mafia govm't" garments import to EU.We the khmer people around the world want to see this mafia govm't run out of gas,or collapse sooner rather than later"4 decades oppressive ruler.. enough is enough"and we would like the EU to make more pressure on this fascist commie govm't until they let the opposition party leader release from prison and let them"CNRP"to get involve before national election coming.God bless all EU govm'ts and peace.

Jul 05, 2018 03:17 PM

Ge.Hing B.Hieng VS Hussein dictator

It's a good news to all khmer people around the world that let us knew and learn more about these mafia govm't network"crooks/thieves/barbarism/lies liars and inhumanity".Everybody have to learn and know more to all these scammers network and keep all our eyes closely on them and be aware to all these bloodsucker...thirsty power...thirsty money and make more our endless khmer pple suffering"see something...say something don't let anyone take your right and freedom away from u...get be smart pple and wish u all good luck...remember one man can't move a mountain at all,but in millions pple can move it.

Jul 05, 2018 02:36 PM

អ្នក​អាន​អនាមិក

ពី Washington DC

This guy (used to live in Alexandia, Phtaas oum Meas Chan in Alexandia) was a rea-Estate agent.. Many senior Cambodians were scammed by Phanna to buy land in Florida, which mostly located in the Swarm.. he still owed much many to them..He is an opportunist like the wife of Mine Minister,.. Hope he is in blacklist..

Jun 30, 2018 01:05 PM

អ្នក​អាន​អនាមិក

អាមួយនេះជាមនុស្សពុតត្បុតឱកាសនិយមឆ្អិនសុីក្បាលឆ្អិនកន្ទុយ នៅU.S.A បងប្អូនវាដូចគ្នាសុីបាយបោកឆ្នាំង សូម US ដកសញ្ជាតិ្ត វាចេញ ព្រោះវាចូលដៃចូលជើងជាមួយមេឃាតករប្រឆាំងសហរដ្ធ

Jun 30, 2018 08:21 AM

Khmer in DC

We all in Washington DC knew this guy very well. Sok Siphana jobless in USA and looking for job in Cambodia in order to survive his life, he's got merry to sister of Drunker & womanizer Khiev Kanharith who's serving mouth piece information ministry .

Jun 29, 2018 08:13 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល