ជប៉ុន​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៧​លាន​ដុល្លារ​ដល់​កម្ពុជា

ដោយ អាស៊ីសេរី
2018.02.20
ជំនួយ​ជប៉ុន ២០១៦ ៨៥៥ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន ដែល​រៀបចំ​នា​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ប្រទេស​ជប៉ុន សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៧​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម។

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ដើម្បី​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នៅ​ថ្ងៃ​ទី​​២១ ខែ​កុម្ភៈ នេះ។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ​ឲ្យ​ដឹង​ថា ជំនួប​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ០៩:០០​ព្រឹក នៅ​ទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។