មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​បញ្ឆិតបញ្ឆៀង​ចំពោះ​មរណភាព​សមាជិក​ព្រឹទ្ធសភា​អាមេរិក

អាស៊ីសេរី
2018-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក ចន ម៉ាកខេន (John McCain)។
សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក ចន ម៉ាកខេន (John McCain)។
រូប​ពី​ហ្វេសប៊ុក

ដំណឹង​មរណភាព​របស់​លោក ចន ម៉ាកខេន (John McCain) ដែល​ធ្វើ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​សម្ដែង​ការ​សោកស្ដាយ​នោះ ត្រូវ​បាន​អ្នក​នាំពាក្យ​បក្ស​កាន់អំណាច​និយាយ​បញ្ឆិតបញ្ឆៀង ចំពោះ​ដំណឹង​មរណភាព​នេះ។ លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា មរណភាព​របស់​លោក​សមាជិក​ព្រឹទ្ធសភា​រូប​នេះ គឺជា​ក្រឹត្យក្រម​ធម្មជាតិ​មិន​អាច​ប្រកែក​បាន​ជា​ដាច់ខាត។

លោក​បន្ត​ទៀត​ថា បញ្ហា​សំខាន់​គួរ​កត់​សម្គាល់ គឺ​លោក​សមាជិក​ព្រឹទ្ធសភា បាន​ចាកចោល​លោក​នេះ​ទៅ ទាំង​មិន​ទាន់​បានសម្រេច​ផល នៃ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី សំខាន់ៗ​កម្ពុជា​ផង​ទេ​ដែល​គួរ​ឲ្យ​សោកស្ដាយ​ជាទីបំផុត។

លោក សុខ ឥសាន លើក​ឡើង​បែប​នេះ ខណៈ​ពលរដ្ឋ​សហរដ្ឋអាមេរិក កំពុង​សម្ដែង​ការ​សោកស្ដាយ​ព្រោះ​សមាជិក​ព្រឹទ្ធសភា​លោក ចន ម៉ាកខេន ទទួល​មរណភាព។

លោក ចន ម៉ាកខេន បាន​ស្លាប់​ក្នុង​អាយុ​៨១ ឆ្នាំ ដោយ​ជំងឺ​មហារីក​ខួរក្បាល នៅ​ថ្ងៃ​ទី​២៦ សីហា នៅ​កម្ពុជា ត្រូវ​នឹង​ថ្ងៃ​ទី​២៥ សីហា នៅ​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

God be with you Sir...

Hun Sen's bully statesman Sok Issan used to be a n.vietcong guerrilla warfare academic school at the western zone of Hellnoi"Ho Chi Minh's trial",and a man with his nvc alliances guerrilla group who shootdown John McCain fighter jet in 1967"Hanoi air raids mission",and lieutenant John McCain had been captured by comradeship Sok Issan guerrillas group with tortured him along way to a dark cell secreted in Hanoi"nvc used waterboard him for interrogations".That's why comrade Sok Issan/Hun Sen"aka anonymous guerrilla"hated him so much.As we the Cambodian pple around the world would like to saluted him"great war hero/maverick/ great sacrificed"compatriots,defended freedom,democracy and liberty around the world.Words can't express our profound sorrow with the passing of our beloved senator John McCain.He was loved and respected by all those fortunate enough to know him.He was a good man and will belong remembered in the hearts of many.We are sending our deepest sympathy to you and our warm personal regards to your family and God be with you sir.

Aug 27, 2018 03:21 PM

Cambodian American

ពី USA

John McCain is one great American. We all wish that Cambodia has lawmakers like him in the house of parliament there.

Aug 27, 2018 03:04 PM

អ្នក​អាន​អនាមិក

Sok Eysan is not the human

Aug 27, 2018 04:12 AM

ពលរដ្ឋខ្មែរ

ពី បរទេស

កុំព្រួលោកតា ឥសាន្ដអើយ! សេចក្ដីស្លាប់វាជាកម្មសិទ្ធរបស់លោតាដែរ បន្ដិចទៀតចូលដល់លោកតាឥសាន្ដឯងហើយ ជិតដល់ពេលខ្លួនឯងហើយនៅមិនខិតខំករសាងបុណ្យទេ គិតតែសាងអំពើបាប!! ចំណាស់ហ្នឹងហើយមិនដឹងខ្យល់អ្វីសោះលោកតាឯង!!

Aug 26, 2018 10:46 PM

គេហទំព័រ​ទាំងមូល