តុលាការ​កោះ​ហៅ​លោក កឹម សុខា និង​សមាជិក​៨​នាក់​ទៀត​ចូល​បំភ្លឺ​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​៨

ដោយ ទីន ហ្សាការីយ៉ា
2014-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៤។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA/Tin Zakariya

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​នាក់ ក្នុង​នោះ​មាន លោក កឹម សុខា ផង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ សីហា ខាង​មុខ សាកសួរ​អំពី​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ។

ការ​កោះ​ហៅ​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ សម្ដែង​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​គណបក្ស​ទាំង​ពីរ​ចរចា​ជា​កញ្ចប់ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​ដោះ​លែង​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា តែ​ឥឡូវ​បែរ​ជា​តុលាការ​កោះ​ហៅ​សាកសួរ​វិញ ដែល​គេ​ចាត់​ទុក​ថា តុលាការ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​រូប ក្នុង​នោះ​មាន​ទាំង លោក កឹម សុខា ផង នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ សីហា តាម​ដីកា​កោះ​របស់​តុលាការ​ទាក់ទង និង​សំណុំ​រឿង​ចាស់ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ចំពោះ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ចេញ​ដីកា​កោះ​ហៅ លោក កឹម សុខា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ វេលា​ម៉ោង ១០​ព្រឹក ដើម្បី​សួរ​បញ្ជាក់​បន្ថែម​ក្នុង​នាម​ខ្លួន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក កឹម សុខា ចាត់​ទុក​ការ​កោះ​ហៅ​របស់​ចៅក្រម​នេះ​ជា​រឿង​នយោបាយ ពីព្រោះ​លោក​បញ្ជាក់​ថា កាល​ពី​លោក​ចូល​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ ចៅក្រម​សួរ​លោក​តែ​មួយ​សំណួរ​ទេ ហើយ​ក៏​ប្រាប់​ថា តុលាការ​បញ្ចប់​សំណុំ​រឿង​របស់​លោក ព្រោះ​លោក​គ្មាន​អ្វី​ពាក់ព័ន្ធ​ទេ៖ «សំឡេង»។

ដោយ​ឡែក​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប និង​សមាជិក​គណបក្ស​នេះ​មួយ​រូប​ទៀត ក៏​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ជា​បន្តបន្ទាប់​ដែរ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​នោះ រួម​មាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក ឡុង រី លោក នុត រំដួល និង​ជំនួយ​ការ អ្នកស្រី មូរ សុខហួរ លោក អឿ ណារិទ្ធ។ អ្នក​ទាំង ៨​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​កុប្បកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ។

អ្នកស្រី មូរ សុខហួរ អះអាង​ថា បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់ រួម​ទាំង​ជំនួយ​ការ​អ្នកស្រី​ផង នឹង​ទៅ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ទៅ​តាម​ការ​កោះ​ហៅ។ អ្នកស្រី មូរ សុខហួរ លើក​ឡើង​ថា មក​ទល់​ពេល​នេះ មេធាវី​របស់​អ្នកស្រី​បាន​សុំ​សំណុំ​រឿង​ពី​តុលាការ​មិន​ទាន់​បាន​នៅ​ឡើយ ពីព្រោះ​ថា សំណុំ​រឿង​នេះ​ជា​ករណី​សំខាន់​ណាស់​សម្រាប់​មេធាវី​របស់​អ្នកស្រី ក្នុង​ការ​ការពារ​ក្ដី។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៨​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​យល់​ព្រម​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា នៅ​ខណៈ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ចរចា​ជា​កញ្ចប់ ដើម្បី​ដោះស្រាយ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ហៅ​ការ​កោះ​ហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ថា តុលាការ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​នយោបាយ។ លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដាក់​សម្ពាធ​មក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បង្ខំ​ឲ្យ​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ឲ្យ​បាន​ឆាប់ៗ៖ «សំឡេង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ សីហា នេះ។

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​១ សីហា នេះ បាន​ជួប​គ្នា​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី ទាក់ទង​នឹង​ការ​បង្កើត​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ដោយ​ឲ្យ​សមាជិក គ.ជ.ប មាន​អភ័យ​ឯកសិទ្ធិ​ដូច​តំណាង​រាស្ត្រ​ដែរ និង​ថវិកា​ស្វ័យភាព​របស់​ខ្លួន។ ហើយ​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ធ្វើ​ដូច្នេះ គណបក្ស​នេះ​នឹង​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​នៅ​សប្ដាហ៍​ក្រោយ។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​ឆ្លើយ​តប​វិញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ផ្អែក​លើ​ការ​ចរចា​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ដោយ​ក្នុង​នោះ​ពុំ​ទាន់​បញ្ជាក់​ថា ស្ថាប័ន គ.ជ.ប មាន​អភ័យ​ឯកសិទ្ធិ​ទេ។

មក​ទល់​ម៉ោង ៦​ជាង​ល្ងាច​នេះ លទ្ធផល​នៃ​ការ​ជួប​គ្នា​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ​គណបក្ស​ទាំង​ពីរ មិន​ទាន់​ដឹង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (27)
Share

អ្នក​អាន​អនាមិក

ពី បារាំង-ប៊កដូ

គេរកស៊ីយ៉ាងម៉េចបាន គេនឹងបន្តធ្វើដូចមុនដដែល គេចាប់ចងស្លាបសេកអ្នកតំណាងរាស្រ្ត ឱ្យយើងចូលតុចរចា
យ់ើងធ្វើតាមគេ ឥឡូវនេះគេនឹងចាប់កឹម សុខា យកទៅដាក់គុកទៀត ដើម្បីឱ្យចូលស្បថបំពេញកិច្ចឱ្យរដ្ឋាភិបាល
ចោរ ក្លាយជាស្របច្បាប់។ នេះជាគោលជំហរតែមួយរបស់ក្រុមចោរ កាលណាស្របច្បាប់ហើយ ចាំតែមើលទៅ!
រិតតែសាហាវជាងមុន គួរឱ្យព្រឺក្បាល។ បើក្នុងគណៈបក្សសង្គ្រោះជាតិមានសុទ្ធតែមនុស្សចោលម្សៀតទេនោះ
ម្ដេច មិនពឹងគេអ្នកចេះ ឱ្យជួយផ្ដល់យោបលក្នុងការចរចាជាមួយគណៈបក្សចោរ កុំឱ្យដល់ក្រោយមកបានម្ដងខ្វះ
នេះ ម្ដងបន្ថែមនោះ ដូចក្មេងលេងបាយឡុកបាយឡ ធ្វ៉ើឱ្យតែថោកខ្លួនឯង!។

Aug 02, 2014 06:00 AM

យុត្តិធម៌ប្រជាពលរដ្ឋ

និយាយហើយនិយាយទៀត នៅតែទុកចិត្តថា រដ្ឋាភិបាលខ្លា នេះមិនស៊ីមនុស្ស!

Aug 02, 2014 03:31 AM

khmer canadians

Be brave, you're not guilty. Huynh Xen calls you back to court just for one reason: attend parliament duty. That's all ! Are you afraid of this threatenning ? You must to be strong enough on your position. All cambodians inside and outside Cambodia are with you and support you any time untill justice is realized. GOD bless you all !

Aug 01, 2014 10:39 PM

អ្នក​អាន​អនាមិក

អ្នកធ្វើច្បាប់ តែធ្វើអីក៏ខុសច្បាប់ និងមិនចង់គោរពច្បាប់។ អីក៏ថោកម្លេះ!

Aug 01, 2014 10:15 PM

Justice

ពី Canada

The recent positive attitude for national interests of both CPP and CNRP is welcome worldwide. Surprisingly, the Agreement came immediately after the arrest of 5 CNRP’s MP and 3 CNRP Activists. Drama Game????? Therefore, I suggest we all shall refrain from naïve optimism and pay more attention to the recent comment from Mr. Brad Adams of Human Rights Watch on 2014-07-28.
A tiger is always a tiger, even smiling or sleeping, is eager to blood and meat.

Aug 01, 2014 09:58 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល