ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ

ដោយ សុ ជីវី
2020-02-01
Share
យឹម ស៊ីណន ៦២២ លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
រូប៖ ហ្វេសប៊ុក លោក យឹម ស៊ីណន

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង គ្រោង​ធ្វើបាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ទី​២ ខែ​កុម្ភៈ ចំ​ពេល ដែល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​មេដឹកនាំ​រូប​កាន់អំណាច​ដ៏​យូរ​រូប​នេះ ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ប្រធាន​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង លោក យឹម ស៊ីណន ឱ្យ​អាស៊ីសេរី​ដឹង​ថា បាតុករ​នឹង​ជួបជុំគ្នា​នៅ​ទីលាន​ជុងកាក់ (Junghak) ក្នុង​តំបន់​បូស៊ីងកាក់ (Bosinggak) ក្រុង​សេអ៊ូល​(Seoul)​។ លោក​ថា បាតុកម្ម​នោះ​នឹង​មាន​ការ​ដើរ​ហែ​ក្បួន និង​លើក​បដា ដើម្បី​បង្ហាញ​ទៅ​សាធារណជន​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​បណ្ដា​ភ្ញៀវ​អន្តរជាតិ​នានា ដឹង​ពី​ទង្វើ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ពី​សំណាក់​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន៖ «គឺ​ការ​ទាមទារ​ឱ្យ​ពលរដ្ឋ​កូរ៉េ​ក៏ដូចជា​អន្តរជាតិ​បាន​ឃើញ​ពី​ភាព​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បំផ្លាញ​នូវ​ប្រព័ន្ធ​ជា​មូលដ្ឋាន នៃ​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ ការ​កាប់​សម្លាប់ ការ​រឹតត្បិត​ការ​ចាប់​ពលរដ្ឋ​ខ្លួន​ដាក់គុក ដាក់​ពន្ធនាគារ ដោយ​អយុត្តិធម៌​នេះ​ហើយ គឺជា​បញ្ហា​ចម្បង ដែល​យើង​ត្រូវ​ផ្ដល់​ឱ្យ​អន្តរជាតិ​បាន​ឃើញ​ពី​ការជិះជាន់​នៃ​របប​លោក ហ៊ុន សែន»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ឱ្យ​ដឹង​ថា លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ​២០២០ នៃ អង្គការ​សហព័ន្ធ​សន្តិភាព​សាកល នៅ​ប្រទេស​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ ជួប​ជាមួយ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កូរ៉េខាងត្បូង លោក ហ៊ុន សែន គ្រោង​នឹង​ជួប​ជាមួយ​អ្នក​សហគមន៍ និស្សិត និង​ពលករ​ខ្មែរ​នៅ​ទីនោះ​ដែរ។

នៅ​ក្នុង​សេចក្ដីជូនដំណឹង​ពី​បាតុកម្ម​បញ្ជាក់​ថា ពួកគេ​នឹង​ដើរ​ហែ​ក្បួន​ទាមទារ ៥​ចំណុច​ពី​លោក ហ៊ុន សែន ទាមទារ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ឱ្យ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទម្លាក់​បទ​ចោទ​លោក លោក កឹម សុខា ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប គោរព​តាម​ការ​ស្នើ​របស់​គណៈកម្មការ​អឺរ៉ុប និង​ម្ចាស់​ជំនួយ និង​លុបចោល​គម្រោង​ផ្ដល់​ដី​៤០​ហិកតារ​ទៅ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​ចូល​មក​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។