ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង​ ៥០​នាក់​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​ទីក្រុង​បាងកក

ដោយ អាស៊ីសេរី
2019-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​នៅ​ប្រទេសថៃធ្វើពិធីហូបនំបញ្ចុកសាមគ្គីនៅទីក្រុងបាងកក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។
ពលករ​ខ្មែរ​នៅ​ប្រទេសថៃធ្វើពិធីហូបនំបញ្ចុកសាមគ្គីនៅទីក្រុងបាងកក នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៩។
Photo Provided

ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​ថៃ​ប្រមាណ ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា បាន​ជួបជុំគ្នា​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​ទីក្រុង​បាងកក។ ពួកគេ​អះអាង​ថា ការ​ធ្វើ​ពិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សាមគ្គីភាព​របស់​ពលករ​នៅ​ប្រទេស​ថៃ និង​ជា​ការ​ត្រៀម​​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ខាងមុខ។

តំណាង​ពលករ​ខ្មែរ​នៅ​ថៃ​លោក ជីម សុផាត ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៩ មិថុនា​ថា ការ​​ហូប​​នំ​​បញ្ចុក​​ជុំ​​គ្នា​​នេះ គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​របស់​ពលករ ដែល​មាន​ការ​ស្រលាញ់​ជាតិ និង​ចង់​មានការ​គោរព​ច្បាប់​នៅ​កម្ពុជា​ឱ្យ​បាន​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ ព្រោះ​សព្វថ្ងៃ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ៖ «ព្រោះ​ពួក​ខ្ញុំ​ដឹង​ច្បាស់​ទាំងអស់​គ្នា​ហើយ​ថា តុលាការ​ស្រុក​ខ្មែរ មិនមែន​ជា​តុលាការ​អនុវត្ត​តាមច្បាប់​ទេ យើង​ឃើញស្រាប់​ហើយ​កន្លងមក នៅ​ពេល​លោក ហ៊ុន សែន ប្រកាស​មិន​ឱ្យ​ហូប​នំ​បញ្ចុក ពួកគេ​ក៏​មិន​ហូប​នំ​បញ្ចុក​ដែរ ជាពិសេស​ទាហាន ប៉ូលិស និង​មន្ត្រីរាជការ ហើយ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ហូប​នំ​បញ្ចុក​គឺ​ពួកគាត់​ក៏​ហូប អីចឹង​មាន​ន័យថា​ច្បាប់​ស្រុក​ខ្មែរ​ស្តង់ដារ​២ គ្មាន​ប្រយោជន៍​ចំពោះ​ពលរដ្ឋ គឺ​អនុវត្ត​ទៅតាម​តែ​សំដី​របស់​លោក​ ហ៊ុន សែន តែ​​ម្នាក់»

លោក​បន្ត​ថា អ្នកចូលរួម​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក និង​មកពី​តាម​ខេត្ត​ក្នុង​ប្រទេស​ថៃ​ដោយ​ប្រមូល​ថវិកា​រួមគ្នា​ម្នាក់​បន្តិចៗ ដើម្បី​យក​ទិញ​នំ​បញ្ចុក​ចំនួន ​៣៥​គីឡូក្រាម ហើយ​រួមគ្នា​ធ្វើ​ទឹក​សម្ល ផ្សំ​អន្លក់​ខ្លួនឯង ដោយ​មិន​មាន​គណបក្ស​នយោបាយ​ណា​មួយ​​ឧបត្ថម្ភ​​ប្រាក់​​ដល់​ពួក​គេ​​នោះ​​ឡើយ។ លោក​ថា ពលករ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​គ្រប់​ពេលវេលា ព្រោះ​ពួកគេ​យល់ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​មានតែ​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ដែល​អាច​ស្ដារ​​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​ឱ្យ​​រស់​នៅ​​ឡើង​វិញ​​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

វីរះ

ពី ភ្នំពេញ

ចង់ប្រាប់ទៅលាងខួរ ទៅ ! ហើយត្រឡប់មកវិញ ធ្វើកញ្ជះគេទៀត ។ ខួរអន់បែបនេះ កុំជាន់ដីខែ្មរ នាំតែ បាត់បង់ដីខែ្មរ ។ ខ្មែរប្រណាំងគ្នាស៊ីនំបញ្ចុក សួរបានស្អី មកវិញ ក្រៅពី រាគអាច់ម៏ ស្អែកឡើង ។
ខ្វះយន្តការដឹកនាំ បែនាំគ្នាស៊ីនំបញ្ចុក
ចង់សួរជប៉ុន និង អ៊ីស្រាអែល ថាតើស៊ីនំបញ្ចុកអស់ប៉ុន្មានចាន បានជាប្រទេស រីកចំរើន បានដូច្នេះ ? សូមអាស៊ីសេរី សួរជំនួសផង

Jun 10, 2019 03:39 AM

គេហទំព័រ​ទាំងមូល