ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក​​ធ្វើ​សន្និសីទ​លើក​ទី២​នៃ​ការ​តស៊ូ​ដើម្បី​ទាមទារសិទ្ធិ​ស្វ័យ​​សម្រេច

ដោយ ជុន ច័ន្ទបុត្រ
2019-06-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​លើក​ទី២​នៃ​ការ​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម នា​វិមាន​សន្តិភាព នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទីក្រុង​ឡាអេ (La Hague) ប្រទេស​ហុឡង់ដ៍ (Netherlands) នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៩។
សន្និសីទ​លើក​ទី២​នៃ​ការ​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម នា​វិមាន​សន្តិភាព នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទីក្រុង​ឡាអេ (La Hague) ប្រទេស​ហុឡង់ដ៍ (Netherlands) នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៩។
RFA/Chun Chanboth

សន្និសីទ​លើក​ទី២​នៃ​ការ​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្មែរ​កម្ពុជា​ក្រោម ចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃ​ទី១ មិថុនា នេះ នា​វិមាន​សន្តិភាព នៅ​ទីក្រុង​ឡាអេ (La Hague) ប្រទេស​ហុឡង់ដ៍ (Netherlands)

សន្និសីទ​​នេះ​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់ ដែល​ជា​សមាជិក​នៃ​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ពី​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក មាន​អាមេរិក បារំាង អូស្ដ្រាលី និង​អ៊ីតាលី​ជាដើម ក្រោម​ប្រធាន​ថា "សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​ក្រោម”។

សន្និសីទ​​នេះ​ដែរ មាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ជា​ច្រើន​រូប បាន​ចូល​រួម​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន ក្នុង​ការ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម។

សូម​​ស្ដាប់សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ជុន ច័ន្ទបុត្រ ពី​ទីតាំង​សន្និសីទ​ផ្ទាល់​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល