អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​គាំទ្រ​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា

ដោយ តាំង សារ៉ាដា
2018-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។
ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង គាំទ្រ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អង្គការ​មួយ​នេះ​ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​ព្រឹទ្ធសភា លោក ចន ម៉ាខេន (John McCain) ដែល​ខ្នះខ្នែង​ជំរុញ​ឲ្យ​ច្បាប់ មែក នីតស្គី«Global Magnitsky» អនុម័ត​ដោយ​សភា​ពេញ​អង្គ កាល​ពី​ខែ​ឆ្នូ ឆ្នាំ​២០១៦ ហើយ​ប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា បាន​ចុះហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ។

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង បញ្ជាក់​ថា ដោយសារ​ឥទ្ធិពល​ច្បាប់ «Global Magnitsky» នេះ​ហើយ ដែល​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​មានអំណាច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ លោក ហ៊ីង ប៊ុនហៀង ហើយ​ហាម​ដល់​ពលរដ្ឋ​អាមេរិកាំង​មិន​ឲ្យ​ទាក់ទង​ជាមួយ​បុគ្គល​មួយ​នេះ​ឡើយ។

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​-​អាមេរិកាំង អះអាង​ថា ខ្លួន​ជា​អ្នកចូលរួម​ជាមួយ​អង្គការ​មូលនិធិ​កេរ្តិ៍ដំណែល​អន្តរជាតិ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មន្ត្រី​ទទួលបន្ទុក​កិច្ចការ​កម្ពុជា នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​សមាជិក​ព្រឹទ្ធសភា លោក ចន ម៉ាកខេន (John McCain) ដើម្បី​ជំរុញ​ឲ្យ​ច្បាប់ «Global Magnitsky» នេះ​ត្រូវ​បាន​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

do good get good do bad get bad ,goes around came around ! many to came , one at the time .

thanks USA ! ! !

Jun 13, 2018 04:42 PM

គេហទំព័រ​ទាំងមូល