អ្នកវិភាគ​ថា កម្ពុជា​អាច​ក្លាយទៅជា​កោះ​របស់​ចិន​នៅ​ពេល​អនាគត

ដោយ ទីន ហ្សាការីយ៉ា
2018-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA

អ្នកវិភាគ​នយោបាយ និង​សង្គម លោក បណ្ឌិត ឡៅ ម៉ុងហៃ សម្ដែង​ពី​ការ​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​អាច​ក្លាយទៅជា​កោះ​របស់​ចិន​នៅ​ពេល​អនាគត ដោយសារតែ​លំហូរ​ជនជាតិ​ចិន​ច្រើន​លើសលប់​នៅ​កម្ពុជា។ លោក​បន្ត​ថា ជនជាតិ​មក​រស់នៅ​កម្ពុជា​ខុសគ្នា​ទៅ​នឹង​កាលពី​សម័យ​សង្គមរាស្ត្រនិយម ដែល​កាលនោះ ចិន​មក​កម្ពុជា បាន​បោះបង់​ប្រពៃណី​របស់​ខ្លួន ហើយ​ទទួលយក​វប្បធម៌​ខ្មែរ តែ​សព្វថ្ងៃ​នេះ​វិញ គឺ​ចិន​មាន​ឥទ្ធិពល​លើ​ខ្មែរ​លើសលប់​៖ «មហាអំណាច​តែងតែ​មាន​ប្រៀប​តែងតែ​មាន​ប្រៀប​លើ​យើង​ជានិច្ច​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ព្រោះ​គេ​តែងតែ​ប្រើ​ប្រាស់​ដើម្បី​ផលប្រយោជន៍​គេ ហើយ​នៅមុខ​ទៀត​ប្រទេស​កម្ពុជា​យើង​អាច​ទៅជា​ខែត្រ​មួយ​របស់​ចិន​ក៏​មិន​ដឹង​ដែរ​ទេ»

ជនជាតិ​ចិន​បាន​ចូល​កម្ពុជា តាមរយៈ​ការ​ចូល​ទៅ​វិនិយោគ ទាំង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម។ ជនជាតិ​ចិន បាន​វិនិយោគ​ច្រើន​លើសលប់​នៅ​ខែត្រ​ជាប់មាត់​សមុទ្រ នៅ​ខែត្រ​កោះកុង ខេត្ត​ព្រះសីហនុ និង​ខែត្រ​កែប​ជាដើម។ ក្រៅពីនេះទៀត លំហូរ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​ក៏​មាន​ច្រើន​លើសលប់​ដែរ បន្ទាប់ពី​ភ្ញៀវ​ទេសចរ​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល