លោក សុខ ទូច ថា ឡាវ​ប្ដឹង​កម្ពុជា​ទៅ​តុលាការ​អន្តរជាតិ​រឿង​ព្រំដែន​ចំណុច​អូរតាង៉ាវ

ដោយ មាន ឫទ្ធិ
2018-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រធាន​​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើង​ថា ភាគី​ឡាវ​បាន​ដាក់​ពាក្យ​ប្ដឹង​កម្ពុជា ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡាអេ ទាក់ទិន​បញ្ហា​ព្រំដែន ខេត្ត​ស្ទឹងត្រែង ចំណុច​អូរតាង៉ាវ។

លោក​ថ្លែង​បែបនេះ ក្នុង​វេទិកា​តុ​មូល ស្ដីពី​គោលនយោបាយ​របស់​គណបក្ស​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៨ ឧសភា នៅ​រាជបណ្ឌិត​សភា​កម្ពុជា។

លោក សុខ ទូច ថា លោក​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន និង​មាន​ផែនទី ១៣​ផ្ទាំង រួម​ទាំង​ការស្រាវជ្រាវ​របស់​លោក​ផ្ទាល់​ផង ត្រៀម​តតាំង​ផ្នែក​ច្បាប់​ជាមួយ​ភាគី​ឡាវ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​បញ្ចេញ​កងទ័ព​ទៅកាន់​តំបន់​ព្រំដែន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ទុក​ពេល​ឲ្យ​ឡាវ ដកទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ។ ក្រោយពី​លោក ហ៊ុន សែន ព្រមាន​រួច លោកនាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត បាន​ឯកភាព​ដក​កង​ទ័ព​របស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ ២០១៧។

កាល​ពី​ដើម ឆ្នាំ​២០១៧ ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​រាប់​រយ​នាក់​បាន​សង់​លេណដ្ឋាន​នៅ​លើ​កោះឫស្សី ចំណុច​អូរតាងាវ និង​អូរអាឡៃ នៃ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ប្រហែល​ជាង ១​ខែ បំណង​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ ខណៈ​សក្ដានុពល​ធនធាន​ធម្មជាតិ​ទីនោះ​សំបូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង។ លើស​ពី​នេះ យោធា​ឡាវ បាន​ព្យាយាម​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ។

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិនទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Blind man VS cripple man VS commies ally

Pathet Laos Deng"red Laos commie"radical is not sue comrade Hussein's rogue govm't to ICC,but in fact the Laos Deng wants to sue comrade S.Touch to Prey Sar prison rather to ICC"comrade HS always said...under his apartheid ruled,Cambodia have no lose territory with any a millimeter to other...but in fact Cambodia is not lost any millimeter to its neighbor countries...but it lost the whole islands,and encroached inside kilometers at the eastern and western side of territories with he promised to step down or resign if he can't...or be behead himself liked he made promised of illegal logging trafficking ten years ago,but big lie liar out there in the last four decades and his head is still there.

Jun 01, 2018 02:53 PM

Kong SEYHA

ពី P PENH

គ្រាន់តែជាល្បិចរកសន្លឹកឆ្នោតតែប៉ុណ្ណោះដូចជា ជាមួយថៃរឿងព្រះ​វិហ៊ារកាលពីបោះឆ្នោតឆ្នាំ២០០៨នឹងជាមួយឡាវកាលពីជិតបោះឆ្នោត​ឆ្នាំ២០១៧គឺឥចឺងឲ្យតែពេលជិតបោះឆ្នោតល្បិចឈ្លោះជាមួយសម្ពន័​មិត្តគឺកើតឡើងតែម្ដងដូច្នេះសូមបងប្អូនកុំចាញ់បោកហ៊ុនសែនឲ្យសោះ
ចិត្តសឿងទារយកកោះត្រល់ពីយួនមកវិញមកខ្ញុំគាំទ្រ១០០%៕

May 30, 2018 08:07 AM

Khmer

ពី Angkor

សុំសួរទៅលោក សុខ ទូច តើលោកបានរៀបចំឯកសារប្តឹងយួនដែលបាននិងកំពុងរំលោភឈ្លានពានព្រំដែនគោក ព្រំដែនទឹក សមុទ្ទ កោះ កោះត្រល់... ដែរឬទេ??? ឡាវឈ្លានពានខ្មែរ ហ៊ានប្តឹងទៅតុលាការអន្តរជាតិ ICJ ហេតុអ្វីបានជាខ្មែររបបលោក ហ៊ុន សែន មិនហ៊ានប្តឹង??? អសមត្ថភាព ឬជាអាយ៉ង...។

May 29, 2018 08:01 PM

គេហទំព័រ​ទាំងមូល