ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​នឹង​អត្ថបទ​វិភាគ​របស់​វិទ្យុ​អាស៊ីសេរី

ក្រសួង​មហាផ្ទៃ បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​អត្ថបទ​វិភាគ​របស់​វិទ្យុ​អាស៊ីសេរី ដែល​និយាយ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ឈ្នះ​ឆ្នោត​ដែរ​ទេ? ដែល​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ កក្កដា។ ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​អត្ថបទ​វិភាគ​នេះ គឺ​ជា​សេចក្ដី​សន្និដ្ឋាន​ខុស​ឆ្គង ដែល​បាន​លើក​ទឡ្ហីករណ៍​មិន​ពិត​ទាំង​ឡាយ ហើយ​មាន​ចេតនា​មិន​ល្អ​ចំពោះ​រដ្ឋាភិបាល ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។
ដោយ ទីន ហ្សាការីយ៉ា
2013-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ស្រាយ​បំភ្លឺ​នៅ​ថ្ងៃ​ទី១៩ កក្កដា ថា ក្រសួង​មហាផ្ទៃ គ្មាន​ចេតនា​ដើម្បី​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ការ​រំខាន​ដល់​ការ​បោះឆ្នោត​នោះ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ចេញ​ប្រតិកម្ម​ថា បទ​វិភាគ​របស់​វិទ្យុ​អាស៊ីសេរី ជា​បទ​វិភាគ​ដោយ​ទាញ​យក​ទឡ្ហីករណ៍​មិន​ត្រឹមត្រូវ និង​មិន​បាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

ការ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​បែប​នេះ នៅ​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ថា ក្រសួង​មហាផ្ទៃ ហាក់​បី​ដូច​ជា​មាន​ចេតនា​ពន្យារ​ពេល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​មួយ​ចំនួន និង​ការ​ប្រើប្រាស់​ទម្រង់ ១០ ១៨ ក្នុង​ការ​បោះឆ្នោត​នោះ។

លោក ខៀវ សុភ័គ បាន​ពន្យល់​ថា ទម្រង់ ១០ ១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សហការ​នឹង​ក្រសួង​មហាផ្ទៃ បាន​លុប​ចោល​ការ​ប្រើប្រាស់​ទម្រង់​នេះ កាល​ពី​ឆ្នាំ​២០១១ ដោយ​ជំនួស​ការ​ប្រើប្រាស់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត ដែល​ចេញ​ដោយ​ចៅ​សង្កាត់ ឬ​មេ​ឃុំ ហើយ​ការ​ចេញ​លិខិត​នេះ​បាន​ត្រឹម​ថ្ងៃ​ទី១២ កក្កដា ឆ្នាំ​២០១៣ ប៉ុណ្ណោះ។

ចំពោះ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​វិញ លោក ខៀវ សុភ័គ អះអាង​ថា កន្លង​មក ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង​ទៅ ឲ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​គ្រប់ៗ​គ្នា ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ពិសេស​ប្រើប្រាស់​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ពេល​គ្រប់​អាយុ​បោះឆ្នោត ១៨​ឆ្នាំ។ លោក ខៀវ សុភ័គ បញ្ជាក់​ថា បញ្ហា​ដែល​ក្រសួង​ពន្យារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នោះ ដោយសារ​តែ​បច្ចេកទេស។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​មិន​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​កាន់​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ក្ដី តែ​មិន​ទាន់​ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទាំង​ស្រុង​នៅ​ឡើយ។

បន្ថែម​ពី​លើ​នេះ​ទៀត កន្លង​មក​មាន​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ ប្រសិន​បើ​ទៅ​ធ្វើ​ធម្មតា​តាម​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ នោះ គឺ​ពិបាក​នឹង​ធ្វើ​ណាស់ តែ​ប្រជាពលរដ្ឋ​ណា​ផ្ដល់​លុយ​ចំនួន​ពី ៥០​ដុល្លារ ទៅ ១០០​ដុល្លារ មន្ត្រី​នគរបាល​មួយ​ចំនួន​នឹង​ធ្វើ​ជូន។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ខៀវ សុភ័គ ពន្យល់​ថា សកម្មភាព​បែប​នេះ​ជា​រឿង​ខុស​ច្បាប់ ហើយ​មន្ត្រី​នគរបាល​ណា​បាន​ធ្វើ​ដូច្នេះ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​អ្នក​សូកប៉ាន់​ផង។ ហើយ​រហូត​មក​ទល់​ពេល​នេះ ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចាប់​ពី​អាយុ ១៥​ឆ្នាំ​ឡើង​ទៅ​បាន​ជាង ១​លាន ៧​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

ខ្ញុំនិងអ្នជិតខាងមួយចំនួនដែលមិនរវិរវល់គាំទ្រគណបក្សកាន់អំណាច (ក៏មិនមែនជាសមាជិកគណបក្សប្រឆាំងទេ)មិនត្រូវបានគេផ្តល់ពត៌ មានឲ្យធ្វើអត្តសញ្ញាណប័ណ្ណថ្មីឡើយ។ នេះជាអំពើរើសអើងចំពោះអ្នកមិនគាំទ្រគណបក្សកាន់អំណាច។

Jul 21, 2013 10:44 PM

Battambang

ពី Battambang

50 to 100 dollar is much cheaper. I paid $200.00 for my ID. A small portion of the money went to the police but a large percentage went to the offer whoauthorised and signed my ID.

Jul 21, 2013 08:22 PM

ខ្មែរសៀមរាប

ពី ខ្មែរសៀមរាប


ខ្ញំគិតក៏ដឹងដែលថាកាធ្វើបែបនេះគឺចង់ឲ្យយួនបោះឆ្នោះបានដែល។ខ្ញំឃើញយួនពេញសៀមរាបប្រហែលជាចាំបោះឆ្នាតហើយព្រោះអីពួកនឹងដេកស៊ីនៅតែក្នុងអូតែលផ្ទះសំណាក់ជិត១ខែហើយអត់ដើរលេងទៅណាផង។

Jul 21, 2013 08:34 AM

អ្នក​អាន​អនាមិក

ចុះ​បើ​អាជ្ញា​ធរ​ចេញ​អត្ត​សញ្ញាណ​ប័ន​ហើយ​តែ​មាន​​ខុស​ឈ្មោះ ខុស​ថ្ងៃ​ខែ​កំណើត​តើ​អាច​ដូរ​​ថ្មី​បានទេ ព្រោះ​កាលពី​ខ្ញុំ​ពិនិត្យ​មើលឃើញ​ខុស ខ្ញុំ បាន​ទៅ​សួរ​មន្រ្តី​ប៉ូលិស​គេ​ថា បើ​ចង់​ដូរ ត្រូវ​អស់​៨០​ដុល្លារ ។ តើ​ឲ្យ​ខ្ញុំ ត្រូវ​ធ្វើ​ដូចម្តេច​ទើប ​កែ​ឈ្មោះ ​វិញ​ឲ្យបាន​ត្រឹម​ត្រូវ​?

Jul 21, 2013 07:09 AM

Jimy

ពី Boston

The identification process always has a technical problem which is the only excuse that those Youn officials who work in the Interior Ministry use. But for Youn who pay $50-100 or for free can get the Cambodian ID card from the ID office easily. It's amazing that all the NEC officials and ID police officials have worked cooperatively to make CPP win so that Youn can keep moving in Cambodia freely.

Jul 21, 2013 02:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល