ក្រសួង​មហាផ្ទៃ​នឹង​មាន​វិធានការ​ចំពោះ​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ក្រោយ​ទទួល​បាន​សំណើ

ដោយ អាស៊ីសេរី
2017-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា​អាច​នឹង​មាន​វិធានការ​ចំពោះ​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពេល​ទទួល​បាន​សំណើ​ពី​​ក្រសួង​ព័ត៌មាន។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ្រ្វេស ញូវ (Fresh News) បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដោយ​ស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដែល​ថា ក្រសួង​មហាផ្ទៃ​ អាច​នឹង​មាន​វិធានការ​ផ្សេងៗ​ ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​វិទ្យុ​អាស៊ីសេរី ​នៅ​ពេល​មាន​សំណូមពរ​ផ្លូវការ​ពី​ក្រសួង​ព័ត៌មាន។

លោក ខៀវ សុភ័គ បញ្ជាក់​ទៀត​ថា ក្រសួង​មហាផ្ទៃ​ នឹង​សហការ​ពេញលេញ និង​ទាន់​ពេល​វេលា​តាម​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត។ លើស​ពី​នេះ​លោក ខៀវ សុភ័គ ជំរុញ​អោយ​ក្រសួង​ព័ត៌មាន ដាក់​លិខិត​ផ្លូវការ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ផ្សេងៗ​ទៀត។

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA Photo: RFA

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ប្រាប់ ហ្វ្រេស ញូវ ដោយ​ស្នើ​អោយ​មន្ត្រី​នាំ​ពាក្យ​តាម​បណ្ដា​ស្ថាប័ន និង​មន្ទីរ​នានា ពិចារណា​ក្នុង​ការ​ឆ្លើយឆ្លង​ព័ត៌មាន​ជាមួយ​វិទ្យុ​អាស៊ីសេរី។

ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​នេះ បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី បាន​ប្រកាស​ផ្អាក​សកម្មភាព​ការិយាល័យ​នៅ​កម្ពុជា កាល​ពី​ដើម​សប្ដាហ៍​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក មួង ណារ៉េត ជាមួយ​បណ្ឌិត ឡៅ ម៉ុងហៃ ពាក់ព័ន្ធ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

ពលរដ្ឋខ្មែរ

ពី ភ្នំពេញ

របបតិរិច្ឆានសព្វថ្ងៃគឺជារបបពលពតទីពីរ ស្លាប់លើកនេះគឺស្លាប់អស់ទាំងទឹកដីហើយនឹងសាសនាតែម្ដង!ពលរដ្ឋខ្មែរត្រូវខិតខំតស៊ូហើយត្រូវងើបទាំងអស់គ្នាទើបឈ្នះរបបតិរិច្ឆានហ៊ុន សែន។

Aug 27, 2018 05:49 PM

LY SENG HONG

ពី P PENH

អាស៊ីសេរីខ្លាចរដ្ឋាភិបាលក្រុងភ្នំពេញមិនហ៊ានទទួលcommentពីប្រជាពល
រដ្ឋដាក់ទៅទេ៕

Sep 17, 2017 08:20 PM

អ្នក​អាន​អនាមិក

អាមេរិកាំង ដល់ពេលត្រូវបញ្ចេញឫទ្ធិហើយ បើមិនបញ្ចេញ
ទេ អ្នកនឹងត្រូវបាក់មុខដូចកាលសង្រ្គាមវៀតណាម អំលុង
ឆ្នាំ ៧០។

Sep 17, 2017 07:28 AM

LY SENG HONG

ពី P PENH

ជនក្បត់ជាតិបិតពត៌មានមិនឲ្យប្រជាពលរដ្ឋដឹងអំពីអំពើអាក្រក់របស់វាហើយ
ដូច្នេះបងប្អូនពលរដ្ឋនឹងបងប្អូនធ្វើការនៅរោងចក្រកាត់ដេរខោអាវនឹងស្បែកជើងកុំជឿឃោសនារបស់ពួកវា វានាំយើងទៅកាន់របបពលពតទឿតហើយ។សូមបងប្អូនចងចាំជំនាន់ពលពតចិនវាឲ្យពលពតសំឡាប់ប្រជាជនខ្មែរអស់រាប់លាននាក់។​ឥឡូវចូលដល់ផ្លូវនេះទឿតហើយសូមបងប្អូនចាំពេលបោះឆ្នោតកុំ
បោះឆ្នោតឲ្យគណបក្សប្រជាជនឲ្យសោះ។បើគណបក្សនេះជាប់ឆ្នោតយើងស្លាប់ទឿតហើយ៕

Sep 17, 2017 02:32 AM

គេហទំព័រ​ទាំងមូល