រដ្ឋសភា​បោះឆ្នោត​លើក​ដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា

ដោយ ថា កិត្យា និង​ រ៉ាន់ សំណាង
2016-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា៦៨​រូប បោះឆ្នោត​លើក​ដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ តាម​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មក​ពី​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ១៥នាទី មុន​ការ​ប្រជុំ​សភា។ ចំណែក​សមាជិក​សភា​ពី​បក្ស​ប្រឆាំង​ពហិការ​មិន​ចូលរួម​ប្រជុំ​ឡើយ។

ករណី​របស់​លោក កឹម សុខា ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ ចាប់​ពី​ពេល​នោះ​មក លោក កឹម សុខា មិន​បាន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

សូមស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
Share

អ្នក​អាន​អនាមិក

No surprise on this brainless robot រដ្ឋសភា. They are there waiting for commands from Hun Sin's remote control.

May 30, 2016 10:51 AM

អ្នក​អាន​អនាមិក

ចាំមើល អ.ស.ប សហគមន៍អឺរ៉ុប នឹងប្រទេសហត្ថលេខី ជាពិសេស អាមេរិក តើមានប្រតិកម្មអ្វីខ្លះនៅពេលដែលនយោបាយខ្មែរធ្លាក់ដល់កំរិតនេះ?
ឬមួយគ្រាន់តែមានពាក្យថា បារម្ភតែប៉ុណ្ណោះ។

May 30, 2016 07:07 AM

អ្នក​ព្រៃវែង

សប្តាហ៍មុននេះ វៀតណាម​បាន​ចុះ​កិច្ច​ព្រម​ព្រៀងសេដ្ឋកិច្ចដ៏ធំមួយ ក្នុងមានទិញយន្តហោះ​ជាង១០០​គ្រឿងផងដែរ។ ហេតុអី​ក៏​ខ្មែរ​មិន​រៀនសូត្រ​តាម​គេ​សោះ!!! ខ្ញុំ​ស្រលាញ់ទឹក​ដី​ខ្មែរ​ខ្ញុំ​ណាស់បើទោះបី​ជា​ក្រក្តី តែខ្ញុំ​តូច​ចិត្ត​ណាស់​ដោយ​កើត​ជា​កូន​ខ្មែរមាន​អ្នក​ដឹក​នាំ​ឈ្លោះគ្នា​មិន​ឈប់យ៉ាង​នេះ ។

May 30, 2016 06:17 AM

អ្នក​អាន​អនាមិក

ដឹងទេហេតុអ្វីបានជាកឹម សុខានិងCNRPនៅមិនបានសុខ? គឺមកពីពួកគាត់ធ្វើអំពើមិនល្អច្រើនពេក។

May 30, 2016 05:40 AM

សម អុល

ពី កំពត

គេអត់ខ្លាច បន្តិចទៀតគេបំបាត់ស្តេចតែម្តងព្រោះគេធ្លាប់គំរៀមហើយកាល
ពីសម្តេចឪនៅមានព្រះជន(ល្អដែរ) អសប(UN)មិនរវល់ទេដរាបណា មិនទាន់ស្លាប់ច្រើន មានតែខ្មែរដោះស្រាយដោយខ្លួនឯងគឺច្បាំងគ្នា អ្នកណាខ្លាំងអ្នកនោះឆ្នះ 1មានកាំភ្លើង 1ដៃទទេ តើខ្មែរក្រៅស្រុកជួយគោះទ្វារពិភពលោកអោយជួយខ្មែរបានឫុទេ? ឫចាំអ្នកដៃទទេ
ជាប់គុកអស់? ពេលនោះអ្វីៗត្រូវចប់ ជ័យយោស្រុកខ្មែរមិនដែលសូន្យឫ
ត្រូវតែសូន្យ?

May 30, 2016 04:54 AM

អ្នក​អាន​អនាមិក

Dear Sam Ol,
We are living abroad,we know more about international policy. We are knocking UN,US,EU,Australia,Japan,Korea,... doors but no warm answer because they said "it is Khmer matters" in other words, wait till Khmer kill each other enough(at least 5 millions this time),then may be,may be one neighbor country jump in (only if they want Cambodia if they don't want,... we don't know).

May 30, 2016 10:09 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល