គ.ជ.ប​​អះអាង​ថា​ខ្លួន​នៅ​តែ​ឯករាជ្យ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ

ដោយ យន់ សាមៀន
2017-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់ខ្ពស់ ​គ.ជ.ប ​កូតា​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​លាលែង​ពី​តំណែង (ពី​ឆ្វេង) អ្នកស្រី តែ ម៉ានីរ៉ុង លោក គួយ ប៊ុនរឿន និង​លោក រ៉ុង ឈុន។
មន្ត្រី​ជាន់ខ្ពស់ ​គ.ជ.ប ​កូតា​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​លាលែង​ពី​តំណែង (ពី​ឆ្វេង) អ្នកស្រី តែ ម៉ានីរ៉ុង លោក គួយ ប៊ុនរឿន និង​លោក រ៉ុង ឈុន។
Photo: RFA

ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​ធ្នូ នេះ បាន​អះអាង​ថា សមាសភាព​ថ្មី​របស់ គ.ជ.ប ចំនួន​បី​នាក់​ដែល​នឹង​ត្រូវ​ជំនួស​អតីត​មន្ត្រី គ.ជ.ប ៣​រូប ដែល​បាន​លាលែង​ពី​តំណែង​នោះ នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ គ.ជ.ប ដែល​ប្រកាន់​ជំហរ​ឯករាជ្យ អព្យាក្រឹត និង​យុត្តិធម៌។

សមាសភាព​ថ្មី ៣​រូប​របស់ គ.ជ.ប នោះ ពីរ​រូប​មក​ពី​គណបក្ស​ដែល​មិន​បាន​ជាប់​ឆ្នោត​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ និង​ម្នាក់​ទៀត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច។ សេចក្ដី​ប្រកាស​ព័ត៌មាន គ.ជ.ប ដែល​សរសេរ​ស្រដៀង​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ  ក៏​បាន​ព្រមាន​ពលរដ្ឋ​ជុំវិញ​ផល​វិបាក​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។

ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់ គ.ជ.ប បាន​ពន្យល់​ពី​របៀប​នៃ​ការ​ស្វែង​យល់​ខ្លឹមសារ​របស់​បដិវត្តន៍​ពណ៌​តាម​អ៊ីនធឺណិត។ ក្រុម​នេះ​អះអាង​ថា បើ​ពលរដ្ឋ​យល់​ពាក្យ​បដិវត្តន៍​ពណ៌​នោះ ខ្មែរ​នឹង​រក​ឃើញ​ពន្លឺ​ដែល​អាច​ជួយ​កម្ពុជា ឲ្យ​ជៀស​ផុត​ពី​គ្រោះថ្នាក់។ ទោះ​បី​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់ គ.ជ.ប បន្ត​អះអាង​ពី​ឯករាជភាព​របស់ គ.ជ.ប ក៏ដោយ ក៏​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា បាន​បង្ហាញ​ពី​ការ​អស់​ជំនឿ​ទុក​ចិត្ត​លើ គ.ជ.ប បន្តិច​ម្តងៗ។ សហរដ្ឋអាមេរិក បាន​ផ្ដាច់​ជំនួយ​ទៅ គ.ជ.ប ដើម្បី​សម្ដែង​ការ​ប្រឆាំង​នឹង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

នៅសម័យ ហ៑ុន សែន មានលុយបញ្ជាអោយខ្មោច កិនម្សៅបាន .

Dec 02, 2017 10:38 PM

អ្នក​អាន​អនាមិក

គួរតែប្តូរឈ្មោះថា គណៈកម្មាធិការជាតិរៀបចំការបោកឆ្នោតបានសមជាង។ សូមប្រាប់ថាប្រជាជនខ្មែរលែងមានជំនឿលើអស់លោកឯងហើយ។ យល់ទេលោកព្រះ?

Dec 02, 2017 10:00 PM

គេហទំព័រ​ទាំងមូល