ប្រធាន​គ.ជ.ប​ថា​គ.ជ.ប​នៅ​តែ​អាច​បន្ត​ដំណើរ​ការ​បោះ​ឆ្នោត​បាន​បើ​ទោះ​គ្មាន​ជំនួយ​ពី​សហភាព​អឺរ៉ុប

ដោយ អាស៊ីសេរី
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ពាក្យ​បណ្ដឹង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ពាក្យ​បណ្ដឹង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បាន​ប្រាប់​អគ្គលេខាធិការ​សមាគម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពិភពលោក (A-WEB) លោក គីម យ៉ុងហ៊ី  (Kim YongHi) ថា បើ​ទោះ​ជា​គ្មាន​ជំនួយ​របស់​សហភាព​អឺរ៉ុប ក៏ គ.ជ.ប នៅ​តែ​មាន​ម្ចាស់​ជំនួយ​ធំៗ មួយ​ចំនួន​ទៀត រួម​មាន ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង រុស្ស៊ី ជាពិសេស​ភ្នាក់ងារ​ផ្ដល់​ជំនួយ JICA នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ឲ្យ គ.ជ.ប តាំង​ពី​មុន និង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

​លោក ស៊ិក ប៊ុនហុក អះអាង​ថា គ.ជ.ប នៅ​តែ​អាច​បន្ត​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌  ដោយ​គ្មាន​ភាគី​ណា​មួយ​តវ៉ា​ដូច​កាល​ពី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៦ នោះ​ទេ។ សមាគម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពិភពលោក មាន​សមាជិក​ចំនួន ១០៩ មក​ពី ១០៣​ប្រទេស កំពុង​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​សហការ​គ្នា​ជាមួយ គ.ជ.ប គ្រប់​ប្រទេស ក្នុង​គោលបំណង​ឱ្យ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​នីមួយៗ ប្រព្រឹត្ត​ទៅ​ឱ្យ​កាន់​តែ​មាន​សុក្រឹតភាព និង​មាន​តម្លាភាព។ នេះ​គឺ​ជា​ជំនួប​ជា​លើក​ដំបូង​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កម្ពុជា ជាមួយ​សមាគម គ.ជ.ប ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​រក​ឃើញ​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​បាក់​ទឹកចិត្ត​លែង​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ ចំណែក​ពលរដ្ឋ​ខ្លះ​វិញ​យល់​ឃើញ​ថា ក្រោយ គ.ជ.ប បែងចែក​អាសនៈ​បក្ស​ប្រឆាំង​រួច​មក ស្ថាប័ន​ជាតិ​មួយ​នេះ គ្រាន់​តែ​ជា​ឧបករណ៍​សម្រាប់​អនុវត្ត​តាមច្បាប់​អធម្មនុញ្ញភាព​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ ពលរដ្ឋ​ព្រមាន​ថា ស្ថាប័ន​ជាតិ​មួយ​នេះ អាច​នឹង​ប្រឈម​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ ដូច គ.ជ.ប សម័យ លោក អ៊ឹម សួស្ដី ជា​ប្រធាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ដំណើរការបាន បោះឆ្នោតជាមួយបក្សអាយ៉ងហ៑ុនសែន យ៉ាងស្រួល មិនចឹង ឬ លោក សុិក ប៑ុនហុក

Dec 20, 2017 10:27 PM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

បើ​លោកតា ស៊ិក ប៊ុនហុក​និយាយ​​ថាមិន​អាច​​បន្ដ​បានព្រោះ​គ្មាន​​ឯករាជ្យ​​គ្មាន​យុត្តិធម៌ នោះ​​ប្រហែល​ជា​ពេល​នេះ​​​​រក្សា​តំណែង​របស់​គាត់​មិន​បាន​ទេ​​! បើ​ប្រទេសយើង​មានគ.ជ.ប ១​​រក្សា​​​ដំណើរ​ការបោះ​ឆ្នោត​១​​ ឲ្យ​មាន ​សេរី យុត្តិធម៌​ គោរព​លិទ្ធិ​ប្រជាធិបតេយ្យ​ គោរ​ច្បាប់ នោះ​ប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​ មិន​បាត់បង់​ស្មោះ​ឡើយ​ផ្ទុយ​ទៅ​វិញ​ រឹង​រឹត​តែ​កើន​ឡើង​ថែម​ទៀត!

Dec 20, 2017 08:57 PM

គេហទំព័រ​ទាំងមូល