តំណាង​មូលនិធិ​ខូហ្វី​អាណាន់​ចែក​រំលែក​បទពិសោធន៍​ការ​បោះឆ្នោត​ដល់​គ.ជ.ប

ដោយ ថា កិត្យា
2016-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) លោក អាឡាន់ ដូហ្វ (Alan Dos)(ស្ដាំ) ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
នាយក​ប្រតិបត្តិ​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) លោក អាឡាន់ ដូហ្វ (Alan Dos)(ស្ដាំ) ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

តំណាង​មូលនិធិ ខូហ្វី​អាណាន់ (Kofi Annan Foundation) បាន​ជួប​ពិភាក្សា​ដោះដូរ​យោបល់​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាមួយ​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

ក្រោយ​ជំនួប​បិទ​ទ្វារ​ជាង​មួយ​ម៉ោង​នៅ​ទីស្នាក់ការ គ..ប នោះ នាយក​ប្រតិបត្តិ​កិច្ចការ​បោះឆ្នោត​នៃ​អង្គការ​មូលនិធិ ខូហ្វី​អាណាន់ លោក អាឡាន់ ដូហ្វ (Alan Doss) ថ្លែង​ថា លោក​ពុំ​បាន​ជជែក​អំពី​ករណី​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ​ឡើយ ពោល​គឺ​ផ្ដោត​តែ​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។

លោក អាឡាន់ ដូហ្វ បន្ថែម​ថា លោក​បាន​និយាយ​គ្នា​ច្រើន​ជាមួយ​អគ្គលេខាធិការ គ..ប លោក ទេព នីថា អំពី​អ្វី​ដែល​គួរ​ធ្វើ ដើម្បី​កសាង​ទំនុក​ចិត្ត​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ព្រម​ទាំង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។

រីឯ​អគ្គលេខាធិការ គ..ប លោក ទេព នីថា មាន​ប្រសាសន៍​ថា ជំនួប​ជាមួយ​តំណាង​មូលនិធិ ខូហ្វី​អាណាន់ នេះ មាន​ប្រយោជន៍ និង​មាន​លទ្ធផល​ល្អ ដោយ​បាន​ផ្តល់​គំនិត​ឲ្យ​ខិតខំ​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ជំរុញ​ឲ្យ គ..ប ថ្មី ត្រូវ​ត្រៀម​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ពី​ឥឡូវ​ទៅ ព្រោះ​ថា​ការ​រៀបចំ​ការ​បោះឆ្នោត​បាន​ល្អ មិន​មែន​រៀបចំ​តែ​ថ្ងៃ​បោះឆ្នោត​នោះ​ទេ៖ «ស្ថាប័ន​មូលនិធិ​នេះ​ផ្តល់​តែ​ជា​គំនិត និង​គោល​នយោបាយ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ ហើយ​សំខាន់​គាត់​បាន​លើក​ឡើង​ថា ពុំ​មាន​គំរូ​នៃ​ការ​បោះឆ្នោត​ណា​បាន​ល្អ​ទេ គ្រាន់​តែ​បទពិសោធន៍​នៃ​បណ្ដា​ប្រទេស​ដែល​គាត់​ផ្តល់​ឲ្យ​យើង ហើយ​ការ​សម្រេច​លើ​ម្ចាស់​ផ្ទះ»

លោក ទេព នីថា បន្ថែម​ថា គ..ប ថ្មី អាច​នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ដោយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​សម្ភារៈ​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប ខណៈ​ដែល​មូលដ្ឋាន​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវ​ការ គឺ​រៀបចំ​រួច​រាល់​ជាស្រេច។

កន្លង​មក នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា គ..ប គួរ​តែ​ជំរុញ​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​លឿន ដើម្បី​កុំ​ឲ្យ​រំកិល​ទៅ​ដល់​ខែ​ភ្លៀង នាំ​ឲ្យ​លំបាក​ដល់​ប្រជាពលរដ្ឋ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្ដារ​បរិយាកាស​នយោបាយ​ឲ្យ​ល្អ​ឡើង​វិញ ដើម្បី​ធានា​ឲ្យ​ការ​ត្រៀម​ប្រកួត​ប្រជែង​នយោបាយ​នៅ​ពេល​ខាង​មុខ​នេះ ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

ក្នុង​រយៈពេល ៤​អាណត្តិ​កន្លង​ទៅ​នេះ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត រង​ការ​ចោទ​ប្រកាន់​ថា មិន​មាន​ភាព​ឯករាជ្យ លម្អៀង និង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​អ្នក​បោះឆ្នោត ជាដើម។ ពលរដ្ឋ​រអ៊ូរទាំ​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី ដូចជា​ពលរដ្ឋ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយសារ​ការ​រើសអើង​នយោបាយ ការ​បាត់​ឈ្មោះ​បោះឆ្នោត ការ​មាន​ឈ្មោះ​ខ្មោច និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជាដើម។

បើ​ទោះ​បី​ជា គ..ប ថ្មី តែង​ថ្លែង​ប្ដេជ្ញា​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ក្តី ប៉ុន្តែ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​បក្ស​ប្រឆាំង​ហាក់​ត្រូវ​បាន​បក្ស​កាន់​អំណាច​កំពុង​គាប​សង្កត់​គ្រប់​ច្រកល្ហក​បែប​នេះ គេ​ពិបាក​នឹង​ជឿ​ថា ការ​បោះឆ្នោត​អាច​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​ការ​ប្ដេជ្ញា​របស់ គ..ប ថ្មី នេះ​ណាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Best professional code dresses

My recommend to any political party officials or whom representing for their party ,when you guy get a special opportunity to meet someone in high level...please regarding dress up as be like a real look professional,intelligent,smart ,positive attitude,respect to other,be gentleman,influence in English,well know in English communication,best use in English words or phrases,best political strategy,no bully,no silly ,eye to eye contact,pay attention listening,no interrupt to someone,use any polite word of excuse or sorry,avoid eyeing around ,sitting be properly,tell your guest... please have a sit or please sit down and let your guest be first sit down before u,avoid sitting before your special guest ,do not roll up your sleeve in meeting high level officials ,accompaniment guest through the door or to the car with warm welcome and say byebye .If, u guy lack some of this stuff...there would be cause for your political strategy and they don't trust u or don't support your political party at all"no any smart guy try to invest u for nothing",so u have to be careful in international stage relation .

May 24, 2016 02:20 PM

អ្នក​អាន​អនាមិក

The CPP going to tell them, "don't interfere in our internal affair," you are not expert in election fraud, we are. We stole election after election for the past 25 years.

May 24, 2016 11:45 AM

គេហទំព័រ​ទាំងមូល