លោក ហ៊ុន សែន៖ ច្បាប់​អង្គការ​នឹង​មិន​លុប​ឈ្មោះ​អង្គការ​សមាគម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ

ដោយ ប្រាជ្ញ ចេវ
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Morm Moniroth

លោក ហ៊ុន សែន អះអាង​ថា​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម នឹង​មិន​លុប​ឈ្មោះ​អង្គការ​សមាគម​ចាស់ៗ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ។

ការ​អះអាង​នេះ ត្រូវ​បាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ ថា លោក និង​លោក​​នាយករដ្ឋមន្ត្រី​បាន​និយាយ​គ្នា​ក្នុង​ពេល​ប្រជុំ​សភា ពី​​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម។

លោក សម រង្ស៊ី បន្ត​ថា លោក ហ៊ុន សែន បាន​​ផ្ដាំ​ផ្ញើ​ដល់​អង្គការ​សមាគម​ទាំង​អស់​ដែល​មាន​ស្រាប់ កុំ​បារម្ភ​ថា សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម ពេល​អនុម័ត​ជា​ធរមាន ហើយ​នឹង​ទៅ​គាប​សង្កត់ ឬ​លុប​ឈ្មោះ​អង្គការ​សមាគម​ដែល​មាន​ស្រាប់ មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ

ចុចដើម្បី​អាន និង​ស្ដាប់​ព័ត៌មាន​ទាក់ទង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល