រដ្ឋមន្ត្រី​​ការ​បរទេស​អាមេរិក​ផ្ញើ​សារ​អបអរសាទរ​ខួប​ឯករាជ្យ​៩​វិច្ឆិកា​របស់​កម្ពុជា

2018-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខួប​លើក​ទី​៦០ នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
ខួប​លើក​ទី​៦០ នៃ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក លោក ម៉ៃខល ផមផេអូ (Michael R. Pompeo) ផ្ញើ​សារ​អបអរសាទរ​ ចំពោះ​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា ក្នុង​ខួប​លើក​ទី៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ ​០៩ វិច្ឆិកា ។

ក្នុង​សារ​ដែល​ចុះផ្សាយ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ​កាល​ពី​នៅ​ថ្ងៃ​ទី០៧ ខែ​វិច្ឆិកា លោក ម៉ៃខល ផម​ផេអូ (Michael R. Pompeo) សរសេរ​ថា ​ទំនាក់​ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជន​អាមេរិក និង​កម្ពុជា បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​របស់​យើង​ទាំង​ពីរ។

លោក​បន្តថា ជា​រៀង​រាល់​ឆ្នាំ​ ភ្ញៀវ​ទេសចរ​អាមេរិក​ប្រមាណ​ជាង ១៧ ម៉ឺននាក់ (១៧០,០០០នាក់) បាន​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ល្អ និង​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​កម្ពុជា​ផ្ដល់​ជូន ខណៈ​ដែល​ពួក​យើង​នៅ​សហរដ្ឋអាមេរិក សប្បាយ​រីករាយ​នឹង​ការ​រួមចំណែក​របស់​សហគមន៍ ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​របស់​យើង​មាន​ភាព​ចម្រុះ និង​សំបូរ​បែប។

សហរដ្ឋអាមេរិក ​សូម​ចែក​រំលែក​ក្តី​សង្ឃឹម​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ក្លាយ​ទៅ​ជា​សង្គម​មួយ​ ដែល​មាន​សេរីភាព វិបុលភាព ប្រជាធិបតេយ្យ និង​យុត្តិធម៌ ។

ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ដោយ​បរិបូរណ៍​ពី​ប្រទេស​បារាំង​ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ បន្ទាប់​ពី​ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្វើ​ព្រះរាជបូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល