បក្ស​ប្រឆាំង​ចោទ​បក្ស​ប្រជាជន​យក​រថយន្ត GTZ ឃោសនា​ឲ្យ​បក្ស​ខ្លួន

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ស្នើសុំ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ស៊ើប​អង្កេត​ករណី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​រថយន្ត​ជា​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GTZ) ឃោសនា​ឲ្យ​គណបក្ស​របស់​ខ្លួន។
ដោយ យន់ សាមៀន
2013.02.28

លិខិត​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី២៧ កុម្ភៈ ផ្ញើ​ទៅ​លោក ហ្វូវហ្គាង ម៉ូហ្សេ (Wolfgang Moser) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ សរសេរ​ថា តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​បាន​ឃើញ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ព្រៃវែង ពាក់​អាវ​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ជិះ​ឡាន​មាន​ស្លាក​សញ្ញា​សម្គាល់​ជា​ឡាន​ជំនួយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់។ ឡាន​នោះ​មាន​ស្លាក​លេខ OI 7250។

តំណាង​រាស្ត្រ​ទាំង​ពីរ ស្នើសុំ​ស្ថានទូត​ចាត់​វិធានការ​ដាក់​ទោស​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​បាន​រំលោភ​ប្រើប្រាស់​ជំនួយ​របស់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស និង​សូម​ឲ្យ​ប្រទេស​អាល្លឺម៉ង់ ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ច្បាស់​ថា ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​អាស្រ័យ​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
អត្ថបទពេញនិយម
នយោបាយ
ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។